លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ

2022/07/04 10:01:58 pm        888

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញ​បញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកល​វិទ្យា​ល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើន​ជា​លំដាប់របស់ "ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា" ដែល​បាន​ចាប់ផ្តើមបើក​ដំណើរ​ការ​នា​ខែធ្នូឆ្នាំ២០០៤ ជាពុទ្ធិកមហាវិទ្យាល័យ ហើយបានវិវឌ្ឍជាពុទ្ធិកសាកលវិទ្យាល័យ ​នាខែកក្កដា ឆ្នាំ២០០៧​ ដោយបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំង​កម្រិត​ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនម៉ឺនអង្គ/នាក់ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់​ការ​កសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋា​ភិបាល​តែងបាន​ខិតខំ​កសាង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ដែលបានផ្តល់​ជា​ផលលាភ​ជូន​ប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។

ក្នុងនោះ ​ការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូន​ចៅ​ប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង​ ដើម្បីក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព និង​ផលិតភាពខ្ពស់​ សម្រាប់​ទីផ្សារ​ការងារ​ដ៏​សម្បូរបែប​ស្របពេល​ដែលកម្ពុជា​កំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅ​រកសេដ្ឋកិច្ច​បែប​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា ដែល​មានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។ សាសនាទាំងអស់ គឺអប់រំមនុស្ស​ឱ្យរស់នៅប្រកដោយធម៌ និងផ្តល់​នូវ​ពុទ្ធិបញ្ញាញាណ ដោយបែងចែករវាងអំពើអាក្រក់​ និងអំពើល្អ ដើម្បី​ចៀសវាង​ការប្រើប្រាស់​ចំណេះដឹង ​និងជំនាញក្នុងផ្លូវខុស ដែលអាចប្រែក្លាយទៅ​ជា​ការបំផ្លិចបំផ្លាញទៅវិញ។

លោកបណ្ឌិត បានប្រសាសន៍បន្ដទៀតថា ​ការពង្រឹងផ្នែកពុទ្ធចក្រ មិនមែនពង្រឹងតែខាង​សាសនា​នោះទេ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាល​ធនធានមនុស្សដែលមានសមត្ថភាពប្រកប​ដោយ​សីលធម៌ និងគុណធម៌។ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិតឱ្យមនុស្ស​ប្រព្រឹត្ត​នូវអំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ​ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ​ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់​ជាតិ​ឱ្យដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ​ដើម្បីឱ្យពួកគេក្លាយ​ជាមិត្តល្អ កូនល្អ ​និងពលរដ្ឋល្អ​សម្រាប់​សង្គមជាតិ ​ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើន​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ដូច​ពេល​បច្ចុប្បន្ន​ ដែល​ទន្ទឹម​នឹង​ការផ្តល់នូវ​ចំណុចវិជ្ជមាន​ជាច្រើន ​ប៉ុន្តែ​ក៏បាន​នាំ​មកនូវចំណុច​អវិជ្ជមាន​មួយ​ចំនួនផងដែរ ដូចជា បញ្ហា​ព័ត៌មាន​មិនពិត ​និងអំពើល្មើសផ្សេងៗ​ក្នុងបណ្តាញអ៊ីនធើណេតជាដើម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ដថា ជីវិតគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់​មនុស្ស​គ្រប់រូប។ ដូច្នេះ ការការពារអាយុជីវិតប្រជាពលរដ្ឋជា​អាទិភា​ពពិសេសសំខាន់​ចាំ​បាច់​បំផុត​របស់​រាជរដ្ឋាភិបាលកម្ពុជា ​នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ​រយៈពេលជាង០២ ឆ្នាំកន្លងមកនេះ។ ទោះបីមានបញ្ហាប្រឈមជាំច្រើន​ ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះ​រហូត​ជោគ​ជ័យ​គួរជាទីមោទនៈ ​តាមរយៈការស្រោចស្រពវ៉ាក់សាំងនៅប្រទេស ព្រមជាមួយនឹងការរៀបចំ​ទីតាំង​ព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេស។

ការគ្រប់គ្រងស្ថានការណ៍ប្រកបដោយជោគជ័យនេះ ក៏មិនអាចខ្វះបានពីការចូលរួមរបស់មន្ត្រី​រាជការ​គ្រប់លំដាប់ថ្នាក់​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ​រួមទាំងកងទ័ពអាវស ព្រមជាមួយ​នឹង​ការចូលរួមដោយប្រកបដោយជំនឿជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការ​អនុវត្ត​នូវរាល់​ការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ លោកបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋ​បន្តការចូលរួម​ក្នុង​ការចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ១៩ ដូស​ជម្រុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់គ្នា ដើម្បីបន្ត​ភាពស៊ាំ​សហគមន៍​ឱ្យ​កាន់តែ​រឹងម៉ាំ​ប្រកប​ដោយចីរភាព និងនិរន្តរភាព។

គួរបញ្ជាក់ថា អគារសិក្សាសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏មានការចូលរួមសាងសង់ពីអ្នកឧកញ៉ា ម៉ម វណ្ឌឌី និងលោកជំទាវ នូវថវិកាចំនួន ៣០០លានរៀល ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm