គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ ៧៥ភាគរយហើយ

2022/07/04 11:17:44 pm        924

សៀមរាប៖ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន បានឈានដល់ដំណាក់កាលសម្រេចប្រមាណ ៧៥ភាគរយហើយ រហូតមកដល់ពេលនេះ ។

លោក អន សុភាពបុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត ឱ្យដឹងនៅថ្ងៃទី ៤ខែកក្កដាឆ្នាំ២០២២នេះថា គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ដែល​ចាប់​ផ្តើមរយៈពេលជាង ៦ខែមកនេះ បានធ្វើការងារជាច្រើនដូចជា រៀប​ជញ្ជាំង ចាក់បេតុង បុកបង្ហាប់​ដីនៅគ្រឹះរបស់កំពង់ទឹកឡើងវិញជាដើមនោះ គឺបានឈានទៅដល់ជិតរួចរាល់។

អ្នកជំនាញរូបនេះ បន្តថា ការងារជួសជុលកំពង់ទឹកនេះ ​គឺដំណាក់កាលដំបូងត្រូវសិក្សាស្រាវជ្រាវ វាយ​តម្លៃលើការខូចខាត ​និងវិធីសាស្រ្តជួសជុលតាំងពីឆ្នាំ២០២១មក ។ ចំណែកឯសកម្មភាព​ជួសជុល​បាន​ចាប់ផ្តើមកាលពីដើមឆ្នាំ២០២២​ ហើយកំពុងបន្តរហូតមកដល់សព្វថ្ងៃនេះ។អ្នកជំនាញនៃការងារជួសជុលរូបនេះ បន្តឱ្យដឹងថា ​កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មាន​ការខូចខាតជាខ្លាំង ​ជាពិសេស​រចនា​សម្ព័ន្ធ​របស់កំពង់ទឹក​ផ្នែកខាងជើង។

ចំណែកគ្រឹះផ្នែកត្រង់របស់ស្ពានហាល និងកំពង់ទឹកវិញ​ គឺថ្មបាយក្រៀមមានសភាពពុកផុយខ្លាំង តាំង​ពី​កាំថ្មទី១ ដល់កាំទី៤។ ជញ្ជាំង​ផ្នែកខាងជើងរបស់ស្ពានហាលទ្រុឌទ្រោមខ្លាំង បាន​រលុះធ្លាក់​ចូលទៅក្នុងកសិន្ធុស្ទើរតែទាំងស្រុង។ ជញ្ជាំងផ្នែកខាងលិច និងខាងកើតក៏មាន​សភាព​ហែក​ចេញ​ពីគ្នាដែរ។

ក្នុងការងារជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្តឡើងវិញនេះ គឺតម្រូវឱ្យរុះរើ​ជញ្ជាំង​ផ្នែក​ខ្លះដែលពុកផុយខ្លាំង ​ហើយចាក់បេតុងផ្នែកខាងក្នុងដើម្បីពង្រឹងគុណ​ភាព​ជញ្ជាំង​ឡើងវិញ។ ​ រីឯផ្នែកខាងត្បូងដែលខិតជិតមកផ្នែកត្រង់របស់ស្ពានហាល គឺជញ្ជាំងនៅ​មាន​ស្ថាន​ភាពល្អ ​និងបានរក្សាទុកដដែល ​ដោយគោរពទៅតាមគោលការណ៍ របស់គណៈកម្មាធិការ​អន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ។

លោក អន សុភាព ឱ្យដឹងទៀតថា​ កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មានទំហំ ១២ម៉ែត្របួនជ្រុង ​និងមានសណ្ឋានដូចគ្នាទៅនឹងកំពង់ទឹកផ្នែកខាងត្បូងដែរ ហើយក្រុមការងារ​នឹងខិតខំប្រឹងប្រែងជួសជុល ​ ដើម្បីឈានទៅបញ្ចប់នៅបំណាច់ឆ្នាំ២០២២ខាងមុខ ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm