ក្រុមមន្ត្រីប៉ូលីសរដ្ឋOhio បានសម្លាប់បុរសស្បែកខ្មៅម្នាក់ ដោយសារតែគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច

2022/07/05 01:26:47 am        413

អន្តរជាតិ ៖ តាមការចេញផ្សាយដោយសារព៌តមានReutersកាលពីថ្ងៃអាទិត្យថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២២នេះ បានបង្ហាញថាមន្រ្តីប៉ូលីសចំនួន ៣ នាក់នៅក្នុងទីក្រុង Akron រដ្ឋ Ohio បានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារមួយ ដែលបានសម្លាប់បុរសស្បែកខ្មៅម្នាក់មានឈ្មោះថាJayland Walkerដែលគេបានអះអាងថាគាត់គ្មានអាវុធនៅក្នុងដៃ។សាកសពរបស់គាត់ត្រូវបានរកឃើញថាមានស្នាមគ្រាប់កាំភ្លើងប្រហែល៦០គ្រាប់ដែលហេតុការណ៍បន្ទាប់ពីគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច និងជិះរត់ចេញពីកន្លែងចរាចរណ៍។

ក្រុមមន្ត្រីប៉ូលីសបានបង្ហាញវីដេអូជាច្រើននៅក្នុងសន្និសីទសារព័ត៌មានអំពីហេតុការណ៍នោះដោយបាន បង្ហាញថា លោក Jayland Walker អាយុ ២៥ឆ្នាំ គាត់បានបាញ់កាំភ្លើងចេញពីក្នុងរថយន្តរបស់គាត់ដើម្បីតដៃជាមួយក្រុមមន្ត្រីប៉ូលីស​ហើយគាត់បានបើកឡានរបស់រត់គេចខ្លួនដោយសារតែមន្រ្តីប៉ូលីស​ធ្វើការឃាតរថយន្តរបស់គាត់ ដោយសារតែគាត់បានបំពានច្បាប់ចរាចរណ៍បន្តិចបន្តួច។

ក្នុងវីដេអូបានបង្ហាញថា បន្ទាប់ពីក្រុមមន្ត្រីប៉ូលីសបាន​ដេញតាមបានតាមរថយន្តគាត់បានមួយសន្ទុះ លោកWalker បានលោតចេញពីឡាន ហើយគាត់ព្យាយាមរត់គេចពីប៉ូលីស។ ក្រុមមន្ត្រីប៉ូលីស​បានបន្តថា ជនល្មើសហាក់ដូចជាចង់ធ្វើការវាយប្រហារទៅលើមន្ត្រីប៉ូលីស​ដែលនៅពេលនោះប៉ូលីស​ជឿថាគាត់ប្រាកដជាមានអាវុធនៅក្នុងដៃ ទើបប៉ូលីសសម្រេចចិត្តធ្វើការបាញ់ប្រហារទៅលើគាត់តែម្ដង។វាមិនច្បាស់ទេថាតើមានគ្រាប់ប៉ុន្មានគ្រាប់បានវាយប្រហារ Walker ប៉ុន្តែវីដេអូកាមេរ៉ារាងកាយបង្ហាញពីប៉ូលីសបានបាញ់ជាច្រើនជុំទៅលើគាត់។

លោក Bobby DiCelloមេធាវីរបស់គ្រួសារលោកWalkerកាលពីថ្ងៃអាទិត្យ បានប្រាប់អ្នកយកព័ត៌មានReuters​ថា គាត់មាន "ការព្រួយបារម្ភយ៉ាងខ្លាំង" ចំពោះការចោទប្រកាន់របស់ប៉ូលីសដែលថាលោកWalker បានបណ្តេញមន្រ្តីចេញពីរថយន្តរបស់គាត់ ដោយបន្ថែមថាមិនសមហេតុផលសោះក្នុងការសម្លាប់ដ៏ឃោរឃៅរបស់ក្រុមមន្ត្រីប៉ូលីសទៅលើរូបលោក Walker។

លោក DiCelloបានបន្តថា "ក្រុមមន្ត្រីប៉ូលីសបានចោទ​ប្រកាន់ទៅលើគាត់ដោយគ្មានហេតុផលសមរម្យ ៉វាមិនសមហេតុផលទាល់ ដោយគ្រាន់តែគាត់ល្មើសច្បាប់ចរាចរណ៍បន្តិចបន្តួចហេតុអ្វីបានជាក្រុមតន្ត្រីប៉ូលី ធ្វើការប៉ាន់ស្មានខុស ហើយបានបាញ់ប្រហារទៅលើគាត់យ៉ាងសាហាវឃោឃៅបែបនេះ ។

ក្រោយមានការបាញ់ប្រហារលើបុរសស្បែកខ្មៅរូបនេះរួចមកក៏មានផ្ទុះការ​តវ៉ាដោយបាតុកររាប់រយនាក់បានដើរដង្ហែតាមដងផ្លូវនៃទីក្រុងដែលមានមនុស្សប្រហែល ២00,000 នាក់ ដោយបានគ្រវីទង់ "Black Lives Matter" និងស្រែកថា "យើងស្លាប់ហើយ" និង "យុត្តិធម៌សម្រាប់លោកJayland" ។

ប៉ុន្តែក្រោយមកក្រុមមន្រ្តី​ប៉ូលីសបានប្រកាសថា ការតវ៉ានៅខាងក្រៅទីស្នាក់ការប៉ូលីសក្នុងទីក្រុង​Akron គឺជាការតវ៉ាដោយខុសច្បាប់។ ក្រុម​ម​ន្រ្តីប៉ូលីសបានបំបែកកុបកម្មដោយ​បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ា។ ហើយប៉ូលីសទីក្រុង​Akron មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេលើករណីខាងលើនេះ។

បើតាមការចេញផ្សាយដោយសារព៌តមាន Reutersមន្ត្រីទាំង៨នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការបាញ់ប្រហារត្រូវបានដាក់ឱ្យឈប់សម្រាកមួយរយៈ ហើយពួកគេមិនបានធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនណាមួយឡើយ។

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មនៃរដ្ឋ Ohio កំពុងស៊ើបអង្កេតការបាញ់ប្រហារនេះ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយនៃរឿងនេះទេ។

ការបាញ់ប្រហារនេះ គឺជាករណីចុងក្រោយនៃការសម្លាប់បុរស និងស្ត្រីជនជាតិស្បែកខ្មៅ ដោយការអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក ដែលអ្នករិះគន់និយាយថា ប្រកាន់ពូជសាសន៍ និងមិនសមហេតុផល រួមទាំងការសម្លាប់លោក George Floyd ក្នុងទីក្រុង Minneapolis ឆ្នាំ ២០២០ ដែលបានបញ្ឆេះការតវ៉ាទូទាំងពិភពលោកប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងអយុត្តិធម៌ជាតិសាសន៍ដូចឆ្នេះមុន​ពេល​សហរដ្ឋ​អាមេរិក​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ផ្សេង សូម​ពិនិត្យ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួនជាមុនសិន៕



 

 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm