អភិបាលខណ្ឌដូនពេញ ជំរុញឱ្យក្រុមប្រឹក្សាសង្កាត់ស្រះចក អាណត្តិថ្មី ខិតខំបន្តបំរើប្រជាពលរដ្ឋ

2022/07/05 01:43:31 am        803

ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានថ្លែងការកោតសរសើរ និងផ្តាំផ្ញើទៅដល់ចៅ​សង្កាត់ និងចៅសង្កាត់រង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 ការថ្លែងបែបនេះរបស់លោក នៅក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ស្រះចក អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

លោកបន្តថា អាជ្ញាធរសង្កាត់ស្រះចក ត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ លើកកម្ពស់ជីវភាព​រស់របស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ បន្ថែមថា សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច ឱ្យបានសមស្រប តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។

លោកស្រី អ៊ិន សាផន ប្រធាន ក្រុមប្រឹក្សា និងជាចៅសង្កាត់ស្រះចក អាណត្តិទី៥ បានបញ្ជាក់ថា លោកស្រី នៅតែមានការគោរពដឹងគុណ និងសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាជននៅក្នុងមូលដ្ឋានសង្កាត់​ស្រះចក ដែលតែងតែផ្ដល់ទំនុកចិត្តលើសមត្ថភាពដឹកនាំ និងបំពេញភារកិច្ចរបស់លោកស្រី ព្រមទាំងទឹកចិត្តប្រកបទៅដោយមនោសញ្ចេតនាខ្ពស់ ការបារម្ភ អាណិតស្រឡាញ់ សណ្តោសប្រណី មកលើបង​ប្អូនប្រជាជនទាំងអស់ ដោយគ្មានការរើសអើង​។

ការប្ដេជ្ញាចិត្តរបស់លោកស្រី ក៏បានបញ្ជាក់កាន់តែច្បាស់ថែមទៀតថា : លោកស្រីនៅតែបន្តខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ឱ្យកាន់តែរីកចំរើនថែមទៀត និងរួមចំណែកលើកកំពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាជនក្នុងមូលដ្ឋាន រួមចំណេកកាត់បន្ថយភាពក្រីក្រ និងខិតខំអនុវត្តន៍ឱ្យបាននូវរាល់ចំណុច ដែលជាតម្រូវការចាំបាច់របស់ប្រជាជន ហើយដែលបេក្ខជនក្រុមប្រឹក្សាសង្កាត់ស្រះចក របស់គណបក្ស ប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សង្កាត់ស្រះចក អាណត្តិទី៥ ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតកន្លងទៅ៕​អត្ថបទ៖ ម៉ក់ រ៉េនីតា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm