ប្រព័ន្ធគាំពារសង្គម បានកំពុងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងយុវជនឲ្យទទួលបានជំនាញ និងមុខរបរ

2022/07/05 01:56:24 am        657

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្ដីពីយុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នេះថា ការដាក់ឱ្យដំណើរការយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមនៅថ្ងៃនេះ ជាការបោះជំហ៊ានថ្មីមួយ នៃការ ងារទំនាក់ទំនង និងផ្សព្វផ្សាយពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ក្នុងគោលបំណងធ្វើសុខដុមនីយកម្មការងារទំនាក់ទំនង និងផ្សព្វផ្សាយ និងដើម្បីធានាសង្គតិភាព ប្រសិទ្ធភាព ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងការអនុវត្តគោលនយោបាយព្រមទាំងធានាថា ប្រជាពលរដ្ឋក៏ដូចជាអ្នកទទួលផល ទទួលបានព័ត៌មានគ្រប់គ្រាន់ទាន់ពេល និងយល់ពីរបបកម្មវិធីគាំពារសង្គមដែលរាជរដ្ឋាភិបាលដាក់ចេញ។ 

ឯកឧត្តមបណ្ឌិត បន្តថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានកំពុងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសមស្រប សម្រាប់យុវជនមកពីក្រុមគ្រួសារក្រីក្រ ដើម្បីបង្កើតលទ្ធភាពក្នុងការចាប់យកជំនាញនិងមុខរបរ តាមរយៈការផ្តល់អាហារូបករណ៍ និងមិនបង់ថ្លៃសាលា, និងកំពុងអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមទីជនបទ និងផ្តល់ឱកាសការងារជូនពលរដ្ឋតាមមូលដ្ឋាន, បានរៀបចំការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកសោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ថ្លែងឲ្យដឹងថា ទាក់ទងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅមុនវិបត្តិនៃជំងឺកូវីដ ១៩ គ្រួសារក្រីក្រីនៅមានកម្ពុជាមានចំនួន ៥២ ម៉ឺនគ្រួសារ ត្រូវប្រមាណជាង ២ លាននាក់, បើគិតខែឧសភា ឆ្នាំ ២០២០ មកដល់ពេលនេះ ក្រសួងរកឃើញគ្រួសារក្រីក្រជិត ២០ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះផងដែរក៏មានគ្រួសារខ្លះៗបានចាកចេញពីគ្រួសារក្រីក្រនេះ, ដូច្នេះបើគិតជាសរុបទិន្នន័យគ្រួសារក្រីក្រីចុងក្រោយ កម្ពុជានៅមានក្រួសារក្រីក្រជិត ៧០ ម៉ឺនគ្រួសារ ត្រូវប្រមាណជិត ៣លាននាក់។

ចំណែកការឧបត្តម្ភសាច់ប្រាក់វិញ នៅក្នុងវិបត្តិកូវីដ -១៩នេះ រាជរដ្ឋាភិបាលចំណាយសាច់ប្រាក់ប្រមាណជិត ៣០ម៉ឺនដុល្លារ ក្នុងមួយខែៗ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ហើយចំនួននឹងអាចប្រែប្រួលខ្លះៗ ខណៈមាន មានប្រជាពលរដ្ឋចាក់ចេញពីភាពក្រីក្រ៕ អត្ថបទ៖ សុន រ៉ាឌី   



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm