
អន្ដរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានមកបំពេញទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា ជាលើកដំបូងចាប់តាំងពីយោធារបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។
ទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ា បានរាយការណ៍ថា លោក Wang កាលពីថ្ងៃអាទិត្យបានជួបជាមួយលោក Wunna Maung Lwin ដែលរបបយោធាបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ ការជួបសន្ទនាបានធ្វើឡើងនៅទីក្រុង Bagan។ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រមុខការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈលើផែនការបញ្ជូននិស្សិតពីសហភាពមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន និងពង្រីកបន្ថែមការនាំចូលមកប្រទេសចិននូវផលិតផលកសិកម្មរបស់មីយ៉ាន់ម៉ា។
