
អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនបានទទួលស្គាល់ថា កងកម្លាំងរបស់លោកបានដកខ្លួនថយចេញពីទីក្រុង Lysychanskដែលត្រូវបានបាញ់ផ្លោង ប៉ុន្តែ បានសន្យាថាដណ្តើមយកមកវិញការគ្រប់គ្រងទឹកដីដែលបាត់បង់ដោយមានជំនួយអាវុធពីប្រទេសលោកខាងលិច។ លោក Zelenskyy និយាយថា មេបញ្ជាការកងទ័ពរបស់យើងដកកម្លាំងចេញពីចំណុចជាក់លាក់នៅសមរភូមិ ជាកន្លែងដែលសត្រូវទទួលបានប្រយោជន៍ច្រើនបំផុតសម្រាប់កម្លាំងអាវុធ ហើយនេះក៏អនុវត្តចំពោះទីក្រុង Lysychansk ។ យើងនឹងយកទីក្រុងត្រឡប់មកវិញ ហើយអរគុណចំពោះការបង្កើនការផ្គត់ផ្គង់អាវុធទំនើបៗ។