អ៊ុយ​ក្រែ​ន​ត្រូវការ​ថវិកា​ ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្ដារ​ប្រទេស​ឡើងវិញ​

2022/07/05 06:09:42 pm        1.1 K

​អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់​លោក​ត្រូវការ​ថវិកា​ប្រមាណ ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់​ផែនការ​ស្ដារ​ប្រទេស​ឡើងវិញ​ ៣​ដំណាក់កាល​ក្រោយ​ការបញ្ចប់​ការវាយលុក​របស់​រុស្ស៊ី។

​លោក Denys Shmygal ក៏បាន​ប្រាប់​សន្និសីទ​ស្ដីពី​ការ​ស្រោចស្រង់​អ៊ុយ​ក្រែ​ន ​រៀបចំឡើង​ដោយ​ប្រទេស​ស្វី​ស​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​រង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​មាន​ទំហំ​ជាង ១០០​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ ​លោក​ថា បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទាល់​ដែល​អ៊ុយ​ក្រែ​ន​បាន​ខាតបង់​ស្មើ​ថវិកា​ជាង ១០០​ពាន់​លាន​ដុល្លារ​អាមេរិក តើ​អ្នកណា​ជា​អ្នក​ចំណាយ​សម្រាប់​ផែនការ​ស្រោចស្រង់​ប្រទេសជាតិ​ឡើងវិញ ដែល​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​ខាតបង់​ចំនួន ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ។

​លោក Shmygal បាន​បន្ថែម​ថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ជឿ​ថា ប្រភព​មូលនិធិ​សំខាន់​សម្រាប់​ផែនការ​ស្រោច​ស្រង់​ប្រទេស​ឡើងវិញ ​គួរតែ​ជា​ទ្រព្យសម្បត្តិ​ដែល​បាន​រឹបអូស​ពី​ក្រុម​មហាសេដ្ឋី​រុស្ស៊ី​។ លោក​ថា ផែនការ​ស្រោចស្រង់​ឡើងវិញ​របស់​អ៊ុយ​ក្រែ​ន​មាន ​៣​ដំណាក់កាល ៖​ទី​១ ផ្ដោត​ទៅ​លើ​ការ​ជួសជុលអ្វីៗ​ដែល​បម្រើ​ឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដូចជា​ការ​ផ្គត់ផ្គង់​ទឹក​ដែល​ជា​ចំណែក​ផ្សំ ត្រូវ​ស្ដារ​ឡើង​វិញ​នៅ​ពេល​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​ត្រូវ​បញ្ចប់​ រួម​ទាំង​គម្រោង​ផ្ដល់​លំនៅឋាន​បណ្តោះ​អាសន្ន មន្ទីរពេទ្យ និង​សាលារៀន ជា​ដំណាក់​ដែល​ត្រូវ​ស្ដារ​ប្រទេស​នេះ​ឡើងវិញ​រយៈពេល​វែង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm