ស្រី​លង្កា​ខ្វះ​ប្រេងឥន្ធនៈ និង​សាច់ប្រាក់ ខណៈ​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​

2022/07/05 06:51:28 pm        799

​ស្រី​លង្កា​៖ រដ្ឋមន្ត្រី​ថាមពល​បាន​និយាយ​ថា ប្រទេស​ស្រីលង្កា​នៅសល់​ប្រេងឥន្ធនៈ​តិច​ជាង​តម្រូវការ​សម្រាប់​មួយថ្ងៃ ដោយ​សេវា​ដឹកជញ្ជូន​សាធារណៈ​ត្រូវ​បាន​ផ្អាក ខណៈ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​។

​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក Kanchana Wijesekera កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា ប្រេង​បម្រុង​មាន​ប្រហែល ៤ពាន់​តោន​ដែល​ទាប​ជាង​តម្រូវការ​សម្រាប់​ប្រើប្រាស់​ក្នុង​មួយថ្ងៃ ខណៈ​មនុស្ស​ឈរ​តម្រង់​ជួរ​វែងៗ​ជាច្រើន​នៅ​ទូទាំង​ទីក្រុង​សំខាន់​កូឡុំបូ មាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​។​ ​ប្រទេស​ដែល​ខ្វះខាត​សាច់ប្រាក់​កាលពី​ថ្ងៃអាទិត្យ​មួយ​នេះ​ បាន​បិទ​សាលារៀន​បន្ថែម​ដោយសារតែ​ពុំ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​គ្រូបង្រៀន និង​មាតាបិតា​ដើម្បី​បញ្ជូន​កូន​របស់​ពួកគេ​ទៅ​សាលារៀន ដោយ​ស្ថានីយ​បូម​ទឹក​ភាគច្រើន​គ្មាន​សាំង​ប្រើប្រាស់​ជាច្រើន​ថ្ងៃ​។ ​នាយករដ្ឋមន្ត្រី​ស្រីលង្កា​លោក Ranil Wickremesinghe បាន​ប្រាប់​សារព័ត៌មាន Al Jazeera កាលពី​សប្តាហ៍​មុន​ថា កង្វះ​ប្រេងឥន្ធនៈ​នឹង​មាន​រយៈពេល​រហូតដល់​ថ្ងៃ​ទី២២ ខែ​កក្កដា ទើប​ការ​ដឹក​ជញ្ជូន​ប្រេង​ដំណាក់កាល​បន្ទាប់​មកដល់។ លោក​បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​ទិញ​ឧស្ម័ន​ត្រូវ​បាន​ធានា​ ដែល​នឹង​បម្រើ​ដល់​ការ​ផ្គត់ផ្គង់​សម្រាប់​រយៈពេល ​៤ខែបន្ទាប់​។

​រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ដើម្បី​ស្នើសុំ​ប្រាក់កម្ចី​ចំនួន ៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ក្រុម​អាជ្ញាធរ​ក៏បាន​ប្រកាស​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​រហូតដល់ ៣​ម៉ោង​ក្នុង​មួយថ្ងៃ​ចាប់ពី​ថ្ងៃ​ចន្ទ ដោយ​សារ​តែ​ពួកគេ​មិន​អាច​ផ្គត់ផ្គង់​ប្រេង​បាន​គ្រប់គ្រាន់​ ដល់​ស្ថានីយ​ផលិត​ថាមពល​នានា​។​ ​ប្រជាពលរដ្ឋ​ក្នុង​រដ្ឋធានី​កូឡុំបូរបស់​​ស្រី​លង្កា​កាលពី​ចុង​សប្ដាហ៍​មុន​បាន​និយាយ​ថា ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​កំពុង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ការ​តវ៉ា​នៅតែ​បន្ត​ក្រោយ​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា អតិផរណា​ម្ហូបអាហារ​បាន​ឡើង​ដល់ ៨០​% បើ​ធៀប​ទៅ​នឹង​កាលពី​ឆ្នាំមុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        192
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        179
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm