ក្រសួងសុខាភិបាល រៀបចំផែនការលុបបំបាត់អត្រាឆ្លង និងស្លាប់ជំងឺរបេងនៅឆ្នាំ២០៣០

2022/07/05 08:03:22 pm        445

ភ្នំពេញ៖ ក្រសួងសុខាភិបាលរៀបចំផែនការសំដៅកាត់បន្ថយអត្រាឆ្លង និងអត្រាស្លាប់ជំងឺរបេងនេះ ឲ្យលែងជាបញ្ហាសុខភាពសាធារណៈ និងស្របតាមទិសដៅអន្តរជាតិ នៅឆ្នាំ២០៣០ខាងមុខ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគម្រោងសិក្សា TB-Speed ថ្នាក់ជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និងហង់សិន រួមជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការជាមួយដៃគូ ដែល​ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលដោយមានការចូលរួមពីឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ​ឯកឧត្តម Fabrice Etienne ទីប្រឹក្សាទី១ នៃស្ថានទូត​បារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យ Andre Spiegel នាយកវិទ្យា​ស្ថាន​ប៉ាស្ទ័រកម្ពុជា លោកវេជ្ជបណ្ឌិត Olivier Marcy នាយកគម្រោងសិក្សាស្តីពីជំងឺរបេង TB-Speed អន្តរជាតិ និងលោកស្រីវេជ្ជបណ្ឌិត Laurence Borand សហប្រធានស្រាវជ្រាវគម្រោងសិក្សា​ស្តីពី​ជំងឺរបេង TB-Speed។

ឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងថា គម្រោងសិក្សាស្រាវជ្រាវTB-Speed មានគោលបំណង ដើម្បីកាត់​បន្ថយ​អត្រា​មរណៈក្នុងចំណោមកុមារ ​តាមរយៈការធ្វើឲ្យប្រសើរឡើង ការធ្វើរោគ​វិនិច្ឆ័យ​ជំងឺ​របេងកុមារ ដោយប្រើវិធីសាស្រ្ត ​រាប់បញ្ចូល​ទាំងការបឺតយកសំណាកតាមចម្រុះ និងហ្វេរាំង រួមជាមួយ​នឹងការធ្វើវិមជ្ឈការ នៃការធ្វើរោគវិនិច្ឆ័យជំងឺរបេងទៅមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព សំដៅបង្ខិតសេវាធ្វើឲ្យដល់ក្បែរប្រជាជន និងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរបេង ក្នុងចំណោមកុមារងាយរងគ្រោះបំផុត ដែលរួមមានដូចជា កុមារដែលទទួលរងនូវជំងឺ​រលាកសួត​ធ្ងន់ធ្ងរ កុមារកង្វះ​អាហារូបត្ថម្ភ ​និងកុមារដែលរស់នៅជាមួយមេរោគអេដស៍ជាដើម។

យោងតាមលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង ​និងហង់សិន ជំងឺរបេង គឺជាជំងឺដែលមានតាំងពីយូរលង់ណាស់មកហើយ ​ទោះជាយ៉ាងណាក៏ដោយ វានៅ​តែជាជំងឺឆ្លង ដែលជាឃាតករសម្លាប់មនុស្សច្រើនជាងគេ​ ទីពីរនៅលើពិភពលោក បន្ទាប់ពីមេរោគកូវីដ-១៩ ៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm