លោក Zelenskyy និយាយ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​ពិភាក្សា​ជាមួយ​ទួរគី និង​អង្គការសហប្រជាជាតិ​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ

2022/07/05 09:32:13 pm        713

​​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិ ដើម្បី​ធានា​ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​ផ្សេងៗ​របស់​អ៊ុយ​ក្រែ​ន។​

​លោក Zelenskiy បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ ជាមួយ​នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី Magdalena Andersson ថា ពេលនេះ​ការចរចា​កំពុង​ដំណើរការ​ជាមួយ​ប្រទេស​ទួរគី និង​អង្គការ​សហប្រជាជាតិ និង​ក្រុម​អ្នកតំណាង​របស់​យើង ​ដែល​ទទួលខុសត្រូវ​ផ្នែក​សន្តិសុខ​របស់​គ្រាប់​ធញ្ញជាតិ ដែល​នឹង​ដឹក​ចេញពី​កំពង់ផែ​នានា​របស់​យើង​។ ​វា​ពិតជា​សំខាន់​ណាស់​ដែល​មាន​អ្នកធានា​សន្តិសុខ​នាវា​សម្រាប់​ការនាំចេញ​នេះ ឬ​សម្រាប់​ប្រទេស​នេះ ​ក្រៅពី​រុស្ស៊ី​ដែល​យើង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​។ យ៉ាងណាក៏ដោយ យើង​ត្រូវការ​សន្តិសុខ​សម្រាប់​នាវា​ទាំងនោះ ដែល​នឹង​មកកាន់​ទីនេះ ដើម្បី​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​។

​លោក Zelenskiy និយាយថា អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​នេះ​ ហើយ​អង្គការ​នេះ​កំពុង​ដើរ​តួនាទី​ឈានមុខ​គេ មិនមែន​ត្រឹមតែ​ជា​អ្នក​សម្របសម្រួល​ប៉ុណ្ណោះ​ទេ​។ ​សេចក្ដីរាយការណ៍​ព័ត៌មាន​បាន​លើក​ឡើង​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ថា ​ការពិភាក្សា​នោះ​នឹង​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ​នៅ​ប្រទេស​ទួរគី​។ ​អ៊ុយ​ក្រែ​ន​ដែល​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​នាំចេញ​ឈានមុខ​គេ​ជាច្រើន​ក្នុង​ពិភពលោក បាន​ចោទ​រុស្ស៊ី​ពី​បទ​រារាំង​សកម្មភាព​នាវា​ដឹកទំនិញ​របស់​ខ្លួន ហើយ​លោក Zelenskiy បាន​និយាយ​ថា ​ឥឡូវនេះ​មាន​គ្រាប់​ធញ្ញជាតិ​ចំនួន ​២២​លាន​តោន​បាន​ជាប់ ដោយ​រំពឹង​ថា ការ​ប្រមូល​ផល​នៅ​ក្នុង​សរទរដូវ​ខាងមុខ​នឹង​ទទួល​បាន​ផលិតផល​កសិកម្ម​ប្រមាណ​ ៦០​លាន​តោន​ថែមទៀត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm