EU ផ្ដល់ជំនួយសម្ភារដល់សហគ្រាសចំនួន១៧ កែច្នៃជលផលឲ្យមានសុត្ថិភាព និងអាចនាំចេញ

2022/07/06 12:05:25 am        627

ភ្នំពេញ៖ សហភាពអឺរ៉ុប បានផ្ដល់ជំនួយសម្ភារបច្ចេកទេសដល់សិប្បកម្ម និងក្រុមហ៊ុនចំនួន១៧កែច្នៃជលផល ក្នុងរាជធានីខេត្តមួយចំនួន ដើម្បីកែច្នៃជលផលនានាឲ្យមានសុវត្ថិភាព មានស្ដង់ដារ នឹងអាចនាំចេញទៅលក់ក្រៅប្រទេស ដែលគម្រោងនេះ សហការអនុវត្តដោយខណ្ឌរដ្ឋបាលជលផល និងអង្គការ UNIDO។

នៅក្នុងពិធីប្រគល់កញ្ចប់វិនិយោគកមក្មវិធី VCIS ដល់សហគ្រាសជលផលក្រោយប្រមូលផល នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា លើកឡើងថា តួអង្គភាគច្រើនក្នុងខ្សែចង្វាក់តម្លៃជលផលនៅកម្ពុជា គឺជាអាជីវកម្មខ្នាតមីក្រូ និងតូច លក្ខណៈគ្រួសារ និងមិនទាន់បានចុះបញ្ជីត្រឹមត្រូវ ដោយជាង៨៥% នៃសហគ្រាសទាំងអស់ ស្ថិតនៅក្នុងតំបន់ទន្លេសាប និងបណ្ដាខេត្តនៅតាមតំបន់ឆ្នេរសមុទ្រ ហើយផលិតផលជលផលជាច្រើនពុំសូវមានតម្លៃបន្ថែម ខ្វះពិពិធកម្មផលិតផល ការប្រកួតប្រជែងទីផ្សារក៏នៅមានកម្រិត ។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហាខាងលើ និងលើកកម្ពស់សុវត្ថិភាពការប្រកួតប្រជែងផលិតផលជលផល ទើបសហភាពអឺរ៉ុប បានផ្ដល់នូវជំនួយបច្ចេកទេស ក្នុងនោះជួយលើកកម្ពស់បច្ចេកទេស និងនិរន្តរភាពសេវាកម្ម ព្រមទាំងប្រព័ន្ធត្រួតពិនិត្យផ្លូវការផ្នែកសុវត្ថិភាពចំណីអាហារ របស់អាជ្ញាធរ ជួយអភិវឌ្ឍសមត្ថភាពវិស័យឯកជនអនុលោមតាមស្ដង់ដារអន្តរជាតិ និងតម្រូវការទីផ្សារ ជួយពង្រឹងភាពប្រកួតប្រជែងរបស់ធុរកិច្ចជន ជនផលក្រោយប្រមូលផល តាមរយៈនវានុវត្ត និងការសិក្សាស្រាវជ្រាវផលិតផល ។

 ម្ចាស់សហគ្រាសទទួលបានជំនួយ បានលើកឡើងថា ពួកគេទទួលស្គាល់ពីកម្រិតចំណេះដឹងរបស់ពួកគេ ពាក់ព័ន្ធការកែច្នៃផលិតផលជលផលនេះ ហើយរំពឹងថា នៅពេលទទួលបាននូវសម្ភារបច្ចេកទេស ជលផលកែច្នៃរបស់កម្ពុជានឹងកាន់តែមានសុវត្ថិភាព មានស្ដង់ដារ អាចប្រកួតប្រជែង និងអាចនាំទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។

 ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណ ចំពោះសហភាពអឺរ៉ុប និងអង្គការ UNIDO លើកិច្ចសហប្រតិបត្តិការភាពជាដៃគូប្រកបដោយអត្ថន័យជ្រាលជ្រៅ ជួយគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈកម្មវិធីជាច្រើន។

ឯកឧត្តម បានបង្ហាញនូវការសង្ឃឹមថា សហគ្រាសទាំង១៧ នឹងចូលរួមធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារកម្ពុជា ដើម្បីឈានទៅដល់ការនាំទៅទីផ្សារអន្តរជាតិ រួមទាំងទីផ្សារនៃសហភាពអឺរ៉ុប៕ អត្ថបទ បាន សុខរិទ្ធិ




អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm