ឧត្ដរមានជ័យ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានផ្ញើសារជាសំឡេងទៅដល់ពលរដ្ឋនៅក្នុងខេត្តឧត្ដរមានជ័យទាំងអស់ ជាពិសេសពលរដ្ឋនៅក្នុងស្រុកអន្លង់វែង, ស្រុកបន្ទាយអំពិល, ស្រុកចុងកាល់, ស្រុកសំរោង និង ស្រុកត្រពាំងប្រាសាទ បង្កើនការប្រុង ប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានក្នុងរង្វង់ពីថ្ងៃទី៦ ដល់ ១២ កក្កដា។
