ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសយល់ព្រមឱ្យមានយន្តហោះពិសេសដឹកជញ្ជួនកីឡាករ កីឡាការិនីជនពិការទៅ និងត្រឡប់ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២២ ទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសម្រួលដល់ការធ្វើដំណើរកីឡាករ និងកាត់បន្ថយការហានិភ័យផ្សេងៗ។
ការប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។