ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់កីឡាករ-កីឡាការិនីទាំងអស់ សូមកុំប្រើប្រាស់សារធាតុញៀន ឬសារធាតុហាមឃាត់ សម្រាប់ការប្រកួត នាំឱ្យខូចមុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ។
សម្ដេចតេជោ បានអំពាវនាវយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៦កក្កដានេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីទាំងអស់ សូមគិតគូរដល់មុខមាត់ និងកិត្តិយសជាតិ ទោះជាបានមេដាយមាសក៏ដោយ តែបើយើងប្រើប្រាស់គ្រឿងញៀន ឬសារធាតុហាមឃាត់ក្នុងពេលប្រកួត ក៏មិនមានន័យអ្វីដែរ។
