ក្រុមបាល់ទាត់​នារី​កម្ពុជា​វាយបក​ស្មើ​ឡាវ ១-១ ចុង​ម៉ោង​ក្នុង​ជំនួប​បើកឆាក​ជើងឯក​អាស៊ាន

2022/07/06 05:02:16 pm        280

​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​វាយបក​ស្មើ​ក្រុម​ជម្រើសជាតិ​ឡាវដោយ​លទ្ធផល ១-១ ក្នុងជំនួប​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ (AFF Women’s Championship 2022) នៅ​ប្រទេស​ហ្វីលីពីនកាលពី​យប់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ។​

​ការប្រកួត​ដំបូង​នេះ ក្រុមបាល់ទាត់​នារី​ឡាវបាន​ស៊ុត​គ្រាប់​បាល់​នាំមុខ​តាំងពី​នាទី​២១ ដោយ​កីឡាការិនី Phimpha។ បន្ទាប់មក​ក្រុម​ទាំងពីរក៏បាន​ព្យាយាម​វាយ​សម្រុក​គ្នា រហូតដល់​ចុង​ម៉ោងទើប​ក្រុមបាល់ទាត់​នារី​កម្ពុជាមានឱកាស​រកបាន​គ្រាប់​បាល់​តាម​ស្មើ តាមរយៈ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ​របស់​កីឡាការិនី ពឿ​ន គន្ធ នៅ​នាទី​៩០+១ បន្ទាប់​ពី​កីឡាការិនី​ឡាវបង្កកំហុស​លើ​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន​រូបនេះ ក្នុង​ប្រអប់​គ្រោះថ្នាក់។​

​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​កម្ពុជា និង​ឡាវឈរ​លេខ​២ និង​លេខ​៣ តាម​ពីក្រោយ​ក្រុមបាល់ទាត់​នារី​មី​យ៉ាន់​ម៉ាដែល​រកបាន ៣​ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើតរហូតដល់ ៧-០ កាលពី​ម្សិលមិញ។ សម្រាប់​ប្រកួត​បន្ទាប់ ក្រុមបាល់ទាត់​នារី​កម្ពុជានឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់ ដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់​មេដាយមាស​​ស៊ី​ហ្គេមវៀតណាមនា​ថ្ងៃទី​០៧ ខែកក្កដា​ស្អែក​នេះនៅ​ប្រទេស​ហ្វីលីពីន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        73
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        316
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm