ក្រសួង​អប់រំ​បើក​វគ្គ​បំប៉ន​ស្ដីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​ត្រៀម​ប្រកួត​កីឡា​ជាតិ​លើក​ទី៣ ចុង​ឆ្នាំ​នេះ

2022/07/06 06:01:53 pm        109

​កីឡាជាតិ៖ ក្រសួង​អប់រំ យុវជន និង​កីឡាបានរៀបចំ​រៀបចំ​វគ្គ​បំប៉ន​សមត្ថភាពដល់​មន្ដ្រី​មន្ទីរអប់រំ យុវជន និង​កីឡា​គ្រប់​រាជធានី​-​ខេត្តស្តីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ ក៏ដូចជា​ក្នុង​គោលដៅ​តម្រង់ទិស​ឆ្ពោះទៅ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ។​

​ពិធី​បើក​វគ្គ​បំប៉ន​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ វគ្គ​នេះមាន​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២ ដោយមាន​សិក្ខាកាម​ជាម​ន្ដ្រី​ជំនាញ​ចំនួន ៥០​នាក់មកពី​មន្ទីរអប់រំ យុវជន និង​កីឡា​ទាំង ២៥​រាជធានី​-​ខេត្ត​ចូលរួម។​ ​ឯកឧត្តម សុខ សប្បាយ​ណា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​អង្គភាព​ជំនាញ និង​អគ្គនាយកដ្ឋាន​កីឡាដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម ក្នុងការ​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​អញ្ជើញ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព និង​បង្កើន​ធនធាន​មន្ត្រី​កីឡា​នៅតាម​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្តឲ្យ​មានការ​រៀបចំ​មាន​ស្តង់ដា​ស្របតាម​ការរៀបចំ​ក្នុង​តំបន់ ជាពិសេស​ការត្រៀម​លក្ខណៈ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣។​

​ឯកឧត្តម​សង្កត់ធ្ងន់ថា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បានរៀបចំ​គោលនយោបាយ​កីឡា​ជាតិស្តីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា និង​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ការងារ​អប់រំ​កាយ និង​កីឡា ៤​ចំណុចដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ឆ្ពោះទៅ​ឆ្នាំ​២០២៣​។ កំណែទម្រង់​ស៊ីជម្រៅ​ចម្បង​ៗ​ចំនួន ​៤​នេះមានដូចជា​៖ ការជួសជុល​កែលម្អ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការកែលម្អ​រចនាសម្ព័ន្ធ​ការប្រកួត និង​ការពង្រឹង​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ​ឱ្យបាន​រឹងមាំ ទាំង​ការងាររដ្ឋបាល និង​ការងារ​បច្ចេកទេស ក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើ​ប្រតិភូកម្ម​មុខងារ និង​ការគាំទ្រ​ថវិកា​ទៅ​សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ក្នុង​ផែនការមេ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ឆ្ពោះទៅ​ឆ្នាំ​២០២៣​។​

ដើម្បីឱ្យ​ការធ្វើកំណែទម្រង់​នេះទទួលបាន​ជោគជ័យ ក្រសួង​អប់រំ យុវជន និង​កីឡាសំណូមពរ​ដល់​អង្គកា​រ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា ឱ្យខិត​ខំប្រឹងប្រែង​រួមគ្នា​បន្ថែមទៀតដោយ​យក​អស់​ស្មារតី កម្លាំងកាយ និង​លទ្ធភាព​បំពេញភារកិច្ច​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ ក្រោម​ពាក្យស្លោក “​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​” ដើម្បី​ជោគជ័យ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​ ​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​គូសបញ្ជាក់ថា វគ្គ​បំ​ប៉​សមត្ថភាពស្តីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​លើកកម្ពស់​ដល់​ការរៀបចំ​មាន​ស្តង់ដា​តែមួយ ស្របទៅតាម​និយាម​ថ្នាក់ជាតិ និង​អន្តរជាតិ​ឲ្យ​មាន​ការយល់​គ្នា​រវាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត និង​អ្នកដឹកនាំ​ការងារ​បច្ចេកទេស ដើម្បី​រួមគ្នា​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះកីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm