រដ្ឋ​អាជ្ញាអាមេរិក​៖ ​ជនសង្ស័យ​បាញ់ប្រហារ​លើ​ព្យុហយាត្រា​ទីក្រុង Highland Park ត្រូវបាន​ជាប់ចោទ​ឃាតកម្ម​ ៧​ករណី​

2022/07/06 06:47:09 pm        1.4 K

​សហរដ្ឋអាមេរិក៖ រដ្ឋអាជ្ញា Illinois លោក Eric Rinehart បានប្រកាស​អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ជនសង្ស័យ​ក្នុងការ​បាញ់ប្រហារ​ដ៏​រង្គាល​កាលពី​ថ្ងៃ​ចន្ទ​ទៅលើ​ក្បួន​ព្យុហយាត្រា​ ៤​កក្កដា​នៅ​ក្នុង​ទីក្រុង Highland Park រដ្ឋ Illinois ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៧​នាក់​ស្លាប់ និង​ជាង ​២០​នាក់​រង​របួស ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី​១ ​ចំនួន ​៧​ករណី​។

​លោក ​Rinehart បាន​និយាយ​ថា ប្រសិនបើ​ជនល្មើស​ឈ្មោះ Robert E. Crimo III វ័យ ​២១​ឆ្នាំ​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស ការចោទប្រកាន់​នានា​អាច​ឈាន​ដល់​ការ​កាត់ទោស​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ ​លោក​ថា គេ​រំពឹងថា​ បទ​ចោទប្រកាន់​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើឡើងរួម​ទាំង​ករណី​ប៉ុនប៉ង​មនុស្ស​ឃាត ការចោទប្រកាន់​ពី​បទ​ការប្រើប្រាស់​អាវុធធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នកដទៃ ​និង​បទ​ចោទប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ។ ​លោក Rinehart បាន​និយាយ​ថា ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ករណី​ទាំងនេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​កម្រិត​ដំបូង ក្នុងចំណោម​បទចោទប្រកាន់​​ជា​ច្រើន​ដែល​នឹង​ត្រូវ​ដាក់​បទ​ចោទ​លើ​រូប​ជនល្មើស Crimo ប៉ុណ្ណោះ ដោយ​បន្ថែម​ថា លោក​រំពឹង​ថា ​បទ​ចោទ​ប្រកាន់​រាប់​សិប​ករណី​ទៀតនឹង​កើតមាន​ចេញពី​ភាគី​ជនរងគ្រោះ​ម្នាក់ៗ​។ ​ជនសង្ស័យ​ Crimo ត្រូវ​បាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​មក​។

​អង្គភាព​អនុវត្ត​ច្បាប់​អាមេរិកជឿថា ជនល្មើស Robert Crimo III បាន​ទិញ​កាំភ្លើង​វែង​បាញ់​ស៊ី​ប​ដោយ​ស្រប​ច្បាប់ ដែល​គេ​បាន​ប្រើ​ក្នុង​ការ​វាយប្រហារ​នេះ​។ ​ជនល្មើស​មាន​គម្រោង​បើក​ការវាយប្រហារ​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​មកហើយ​។ ជនល្មើស​ត្រូវ​គេ​ជឿ​ថា បាន​ក្លែងខ្លួន​ដោយ​ស្លៀកពាក់​ជា​មនុស្ស​ស្រី​ ដើម្បី​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុ បន្លំ​ខ្លួន​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​រត់គេច​ទាំង​ភ័យ​ស្លន់ស្លោ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm