បន្ទាយមានជ័យ៖ លោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោយប្រកាសសុពលភាព មេឃុំនិងក្រុមប្រឹក្សាឃុំបន្ទាយនាង បេក្ខភាពជាប់ឆ្នោតទាំង ១១រូបត្រូវបំរើពលរដ្ឋប្រកបដោយគុណធម៌ ចេះសាមគ្គីភាពគ្នារួមគ្នា ដើម្បីបំរើពលរដ្ឋ សមស្របលើការទុកចិត្ត ការជឿជាក់ និងការស្រឡាញ់ពេញចិត្តរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានអោយកាន់តែប្រសើរឡើងទៀត ប្រកបដោយក្រមសីលធម៌ល្អ និងអនុវត្តអោយបានស្របតាមច្បាប់ ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលបានដាក់ជូន។
លោក លី សារី បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោត ដែលប្រកាសដោយ គណៈកម្មការរៀបចំការបោះឆ្នោតជាតិ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យជាស្ថាពរ។
ជាមួយគ្នានោះដែរលោកអភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋ និងកុមារ ដែលមិនទាន់បានចាក់វាក់សាំង ដូលជំរុញ ត្រូវនាំគ្នាទៅចាក់អោយបានគ្រប់ៗគ្នា និងបន្តរក្សាអនាម័យបរិស្ថានល្អ ដើម្បីសុខភាពយើងទាំងអស់គ្នាដើម្បីបង្ការទប់ស្កាត់មិនឲ្យមានការចម្លងក្នុងសហគមន៍សារជាថ្មីក្នុងមូលដ្ឋានរបស់បងប្អូនផងដែរ៕






