ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងរដូវមូសុងនៅទូទាំងភាគឦសានប្រទេសឥណ្ឌា និងតំបន់ជាច្រើនក្នុងប្រទេសបង់ក្លាដែសបានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សរាប់រយនាក់។

នៅក្នុងភាគឦសាននៃរដ្ឋ Assam របស់ប្រទេសឥណ្ឌា ភ្លៀងធ្លាក់ឥតឈប់ចាប់តាំងពីខែឧសភាមកបានឆក់យកជីវិតមនុស្សចំនួន ១៨០នាក់។ មនុស្សជាង ២លាននាក់ត្រូវបង្ខំឲ្យភៀសខ្លួនទៅស្នាក់នៅតាមជំរំសង្គ្រោះនានា។ នៅក្នុងរដ្ឋ Manipur ការស្វែងរកនៅតែបន្តសម្រាប់មនុស្សជាង ២០នាក់ដែលត្រូវបានកប់ក្នុងបំណាក់ដីដ៏ធំកាលពីសប្ដាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់រួមទាំងទាហានជាច្រើននាក់ទៀត។ នៅក្នុងប្រទេសក្បែរខាងឥណ្ឌាគឺបង់ក្លាដែស ចំនួនមនុស្សស្លាប់ដោយសារជំនន់ទឹកភ្លៀងបានកើនឡើងដល់ ៧៣នាក់៕
អត្ថបទ៖ សុខមាន