ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ សម្តេចតេជោបញ្ជាក់ថា គិតមកដល់ពេលនេះ សប្បុរសជនដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ 15,614,910ដុល្លារនិងប្រាក់រៀលចំនួន 190.800.000រៀល។នេះជាចលនាជាតិដ៏ធំដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។
សម្តេចតេជោ បន្តថា ដើម្បីសម្រួលដល់ការចូលរួមរបស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជា បានបើកគណនីនៅធនាគារABAធនាគារ ,អេស៊ីលីដា និងធនាគារកាណាឌីយ៉ា ដែលមានលេខគណនីដូចខាងក្រោម៖
-ABA BANK
ប្រាក់រៀល: Ly Thuch and Seng Tieng / 004193716
ប្រាក់ដុល្លារ: Ly Thuch and Seng Tieng / 444445555
-ACLEDA Bank
ប្រាក់រៀល: Seng Tieng / 00010453888899
ប្រាក់ដុល្លារ: Seng Tieng / 00010453888888
-CANADIA Bank
ប្រាក់រៀល: Seng Tieng / 0010005656643
ប្រាក់ដុល្លារ: Seng Tieng / 0010005656635
សម្តេចតេជោ សង្ឃឹមថា ជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការ
ឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕


