បាល់ទាត់៖ ក្លិបជើងឯកបារាំង Paris Saint Germain បានប្រកាសតែងតាំងអតីតអ្នកចាត់ការ Lille លោក Christophe Galtier ជាអ្នកចាត់ការថ្មីបន្ទាប់ពីការចាកចេញរបស់ Mauricio Pochettino។ បុរសវ័យ ៥៥ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំក្រុមនៅទីក្រុងប៉ារីសមួយនេះរយៈពេល ២ឆ្នាំ។
លោក Christophe Galtier បានចាកចេញពីក្លិបរួមលីគ Lille ខែមុនក្រោយដឹកនាំក្រុមបានលេខ៥ នៅ Ligue 1 និងជើងឯករង French Cup រដូវកាលមុន។ លោក Galtier មុនការចាកចេញក៏បានដឹកនាំ Lille ឈ្នះពានលីគកំពូលបារាំង Ligue 1 កាលពីឆ្នាំ២០២១។ លោក Galtier ក៏បានក្លាយជាអ្នកចាត់ការទី៧ ផងដែររបស់ PSG តាំងពីការវិនិយោគរបស់កាតានៅឆ្នាំ២០១១៕
អត្ថបទ៖នាង សុភាវុធ