អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវកាលពីថ្ងៃអង្គារ សម្រាប់ការដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី និងបានព្រមានថា រុស្ស៊ីអាចបង្កើតវិបត្តិមួយផ្សេងទៀតសម្រាប់អឺរ៉ុប។ លោក Zelenskyy បាននិយាយថា វាទំនងជាថា មេដឹកនាំប្រទេសរុស្ស៊ីកំពុងរៀបចំផែនការវាយលុកថ្មីលើទឹកដីប្រទេសជិតខាងផ្សេងទៀត។

លោកបានអំពាវនាវសុំប្រព័ន្ធថ្មីដែលនឹងធានាដល់សន្តិសុខអ៊ុយក្រែន ទោះបីជាមិនមែនជាសមាជិក NATO ក៏ដោយ ហើយលោកក៏បានអំពាវានាឲ្យមានសាមគ្គីភាពកាន់តែទូលំទូលាយថែមទៀត ដើម្បីបង្ខំឲ្យរុស្ស៊ីកែប្រែឈានទៅរកដំណោះស្រាយដោយសន្តិវិធី ចំពោះសង្គ្រាមដែលខ្លួនកំពុងធ្វើ។ លោក Zelenskyy បានថ្លែងដូច្នេះទៅកាន់វេទិកាតុមូលរបស់រដ្ឋាភិបាលសេដ្ឋកិច្ចប្រចាំឆ្នាំ ដែលកំពុងជួបប្រជុំក្រុមអ្នកជំនាញ និងមន្ត្រីនៅទីក្រុង Athens ប្រទេសក្រិក។ លោកនិយាយថា គ្មានសាមគ្គីភាពក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនោះទេ ហើយក្រុមហ៊ុនប្រទេសក្រិកជាច្រើនកំពុងផ្តល់នាវាដឹកប្រេងជាច្រើនគ្រឿង សម្រាប់ការដឹកជញ្ជូនប្រេងរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន