បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានសំរេចក្នុងការនាំយកខ្សែការពារហូឡង់ Tyrell Malacia ក្នុងតម្លៃ ១៥លានអឺរ៉ូផ្ទេរពី Feyenoord។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ឆ្នាំនៅ Old Trafford ដែលជាកីឡាករដំបូងដែលផ្ទេរចូលក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag។

Tyrell Malacia បង្ហាញខ្លួនសរុបនៅ Feyenoord បាន ១៣៦ប្រកួត និងជាសមាជិកសំខាន់របស់ក្លិប ស្របពេលដែលមានការចាប់អារម្មណ៍ផងដែរពីក្លិបបារាំង Lyon។ ការមកដល់របស់ Tyrell Malacia ក៏ដំណាលគ្នានឹងដំណឹងរបស់ខ្សែបម្រើដាណឺម៉ាក Christian Eriksen ដែលត្រូវបានគេដឹងថា ឈានដល់កិច្ចព្រមព្រៀងផ្លាស់មកកាន់ Manchester United ផងដែរ។ កិច្ចសន្យារយៈពេល ៣ឆ្នាំនឹងផ្តល់ជូនកីឡាករវ័យ ៣០ឆ្នាំរូបនេះនៅ Olf Trafford និងរង់ចាំតែការពិនិត្យសុខភាពប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ