ឧត្តមសេនីយ៍ សៅ សុខា៖ កងរាជអាវុធហត្ថទាំងអស់​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​ ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការជីករ៉ែមាសដោយខុសច្បាប់

2022/07/06 10:33:01 pm        1.1 K

ព្រះវិហារ៖ នាយឧត្តមសេនីយ៍ សៅ សុខា បាន​ក្រើន​រំលឹក​ដល់​គ្រប់​អង្គភាពអាវុធ​ទាំងអស់​ ត្រូវ​យក​ចិត្តទុកដាក់ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិដូចជា៖ ​ការ​កាប់ឈើ ការ​ស្តុកទុក ​ការ​ដឹកជញ្ជូន​ឈើដោយ​ខុសច្បាប់ ​ការ​កាប់រាន​ដីព្រៃឈើរបស់រដ្ឋ​យកធ្វើកម្មសិទ្ធ​ ការ​ជីករ៉ែមាស​ដោយខុសច្បាប់​ជាដើម។

ថ្លែងថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋានកងរាជអវុធហត្តថ្មីខេត្តព្រះវិហារឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏​បានណែនាំដល់​កង​រាជអាវុធ​ហត្ថ​ទាំងអស់​ មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​នោះទេ​ ហើយ​ការ​ចុះ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ត្រូវ​សហការ​ជាមួយ​មន្ទីរជំនាញ​ និង​អាជ្ញាធរមូលដ្ឋាន​ ដើម្បី​ទទួលបាន​លទ្ធផល​ជោគជ័យជូនអង្គភាព ​ក៏ដូចជូនជាតិទាំងមូលផងដែរ ។

ក្នុងឱកាសនោះដែរ​ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បាន​កោត​សរសើរ ចំពោះកងរាជអាវុធ​ហត្ថ​ខេត្តព្រះវិហារ ដែលបានខិតខំអនុវត្តន៍​បទ​បញ្ជា​បានយ៉ាងល្អប្រសើរ​ក្នុងការ​បំពេញ​តួនាទី​និងភារកិច្ច​ជូនជាតិមាតុភូមិ​ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចតេជោ ​ហ៊ុន​ សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ​ឆ្នើម​របស់យើងទាំងអស់គ្នា ​ក្នុងការ​អភិវឌ្ឍប្រទេសជាតិ រក្សាបាន​នូវ​ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់​ ។ នឹងបានណែនាំឲ្យអង្គភាព​យកចិត្តទុកដាក់ លើការងារ​កសាង​អង្គភាព កន្លែងធ្វើការងារឲ្យបាន​សមរម្យ​ចាប់​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត រហូត​ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ស្រុក និង​ស្នាក់​ការ​សន្តិសុខផងដែរ។

បើតាមឯកឧត្តម កង សៅគុណ បានឱ្យដឹងថា អគារ​ទីបញ្ជាការថ្មីកំពង់រៀបចំសាសង់ មាន​ទំហំ ១១ម៉ែត្រ គុណ ៥៦ម៉ែត្រ កំពស់៣ជាន់ ប្រើរយៈពេលសាងសង់ ៣៦ខែ ​ចំណាយថវិកាសាសង់ចំនួន ៦៥ម៉ឺនដុល្លារ​ មិនទាន់គិតចំណាយលើការបំពាក់សម្ភារៈការិយាល័យទេ ​ក្នុងនោះឯកឧត្តម សៅ សុខា បានចូលរួមចំណែកចំនួន១០ម៉ឺនដុល្លារ ។

ឯកឧត្តម បានបន្តថា អគារទីបញ្ជាការថ្មីនេះ សង់លើផ្ទៃដីជាង ៣ហិកតា បាន​ធ្វើរបងថ្មព័ទ្ធជុំវិញ ក្លោងទ្វា​ អគារប្រចាំការ អគារទទួលភ្ញៀវ បន្ទប់ទឹក នឹងបង្គន់អនាម័យ មានចាក់សាបផងដែរ ៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm