ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ​សម្ពោធសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម

2022/07/06 11:01:32 pm        938

ព្រះវិហារ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីកាត់​ឫសសីមា​ព្រះវិហារថ្មី និងសម្ពោធឆ្លង​សមិទ្ធផល​នានា​ក្នុងវត្តប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងចូលរួម​អបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិបេតិកភណ្ឌពិភព​លោក។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនា​ត្រេកអរ​ចំពោះការសម្ពោធឆ្លងសំណង់​ព្រះវិហារថ្មី រួមនឹងសមិទ្ធផលនានាជាច្រើន​នៅក្នុងវត្ត​ប្រវត្តិសាស្ត្រ “វត្តមរតកតេជោបុរីស្វរៈ” ហើយលក្ខណៈពិសេសរបស់ទីអារាមនេះ គឺស្ថិតនៅក្នុងតំបន់​ដែលកាលពីអតីតកាល គឺជាតំបន់គ្មានប្រជាជនរស់នៅ, គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសំបូរទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែសព្វថ្ងៃ មានវត្តអារាម, សាលារៀន, មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​ជាច្រើនទៀត បម្រើឱ្យសេចក្តីត្រូវការក្នុង​ជីវភាព​ប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាផ្នែកមួយនៃការការពារនូវកេរដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរ​ដែល​មានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើតនូវសុខដុមនីយកម្មរវាងប្រាសាទបុរាណ បរិស្ថាន និងសហគមន៍ប្រជាពលរដ្ឋ។

ពិធីនេះ ក៏ប្រព្រឹត្តិទៅស្របពេលនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជាសម្បត្តិបេតិកភណ្ឌពិភព​លោកដូច្នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមយក​ឱកាសនេះ​សម្តែង​នូវការគោរព​ដឹងគុណថ្វាយ​ចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់អតីត​ព្រះមហាក្សត្រខ្មែរ​គ្រប់ព្រះអង្គ ដែលបានកសាងនិងបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រ​ដ៏ច្រើន​អនេក និងថ្វាយចំពោះ​ សម្តេចព្រះបរមរតនកោដ្ឋ ​សម្តេចព្រះ នរោត្តម ​សីហនុ ដែលព្រះអង្គបាន​បំពេញព្រះរាជបូនីយកិច្ចតស៊ូទាមទាររហូតឈ្នះក្តីនៅតុលាការអន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២​ ព្រមទាំងគោរពជូនចំពោះវិញ្ញាណក្ខន្ធ​សម្តេចវិបុលបញ្ញា សុខ អាន ដែល​បានចូលរួមចំណែកដ៏ធំធេងក្នុងដំណើរការនៃការដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅ​បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់​នូវគោល​ការណ៍​ការពារ​បូរណភាពទឹកដី ​ដោយមិនឱ្យបាត់បង់សូម្បី ១ មីលីម៉ែត្រ ហើយក៏មិនរំលោភបំពាន​ប្រទេស​ជិតខាងសូម្បី ១ មីលីម៉ែត្រដូចគ្នា​ និងប្តេជ្ញាធានាការបន្តអភិវឌ្ឍន៍​នៅតំបន់ព្រំដែន និង​កែប្រែតំបន់អតីតសមរភូមិឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព​ ស្ថិរភាព និងកំណើន​សេដ្ឋកិច្ច។ សម្តេចតេជោ ​នឹងនៅបន្តដឹកនាំធានា​ការពារដាច់ខាតនូវបូរណភាពរបស់​ប្រាសាទ​ព្រះវិហារ និងតំបន់ជុំវិញ ​ដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំ​ថែរក្សា​អភិរក្សស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO។

ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ​ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅតាមតំបន់ព្រំដែន ​បង្កើតជាភូមិឋានដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ ដែល​មានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ​សាលារៀន វត្តអារាម ផ្សារលក់ដូរ ​និងប្រព័ន្ធទឹកភ្លើង ដើម្បី​សម្រួលដល់ជីវភាពរបស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍនៅតាមតំបន់ព្រំដែន​បែបនេះ ​ក៏បានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អរវាងប្រជាជន ​និងប្រជាជននៅជាប់តំបន់ព្រំដែនឱ្យបានស្និទ្ធស្នាល តាម​រយៈសកម្មភាព​ផ្លាស់​ប្តូរសេដ្ឋកិច្ច ​វប្បធម៌ និង​ទេសចរណ៍ជាដើម។ ពិតណាស់ ការកសាង​ពីចំណុច​សូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាន​នូវចីរភាព​នៃ ​សមិទ្ធផលទាំងអស់នោះ ​គឺកាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជនកម្ពុជា​ទាំងនៅក្នុងមូលដ្ឋាននេះ​ ក៏ដូចជានៅទូទាំងប្រទេស​ សូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឱ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់​ក្រោយតទៅមុខទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន​ ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមាន​ស្តែងឡើង​តាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍​ការចូលរួមចំណែកការពារដាច់ខាត​នូវ​ឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យ​ប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ​និងការចូលរួមស្តារ កសាង​ និងអភិវឌ្ឍន៍​ជាតិ ទាំង​ក្នុង​ដំណាក់កាលដ៏លំបាកបំផុត​ ក៏ដូចជាដំណាកកាលសុខសន្តិភាព ​ដូចពេលបច្ចុប្បន្ន។ លទ្ធិប្រជាធិបតេយ្យ គឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ​របស់ខ្លួន​តាមរយៈការចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង​ ៨០% បានទៅ​ចូលរួម​បោះឆ្នោតកាលពីថ្ងៃទី៥ ​ខែមិថុនា​ ឆ្នាំ២០២២ ​ដែលជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុង​ដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។​

ជាពិសេស លទ្ធផល ក៏បានបង្ហាញផងដែរថា ​ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានបន្តផ្តល់ជំនឿ​ទុកចិត្ត និងការគោរពស្រឡាញ់គាំទ្រចំពោះ ​សម្តេចតេជោ និងបានបោះឆ្នោតជូន​គណបក្ស​ប្រជា​ជន​កម្ពុជា​ឱ្យបន្តភារកិច្ចដឹកនាំនា​វាកម្ពុជាឆ្ពោះ​ទៅរកវឌ្ឍនភាព និងការរីកចម្រើន​ទៅ​មុខទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm