WHO កោតសរសើរភាពខ្លាំងរបស់សម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2022/07/06 11:13:58 pm        520

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានកោតសរសើរភាពខ្លាំងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការងារស្រោចស្រពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

​ការលើកឡើងរបស់ឯកឧត្តម បណ្ឌិត Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច យ៉ាងដូច្នេះនាឱកាសអញ្ជើញទស្សនកិច្ចនៅសាលាបឋមសិក្សាទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ អមដំណើរដោយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ វេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងគណៈប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចផងដែរ។

បើតាមរបាយការណ៍របស់លោក នាយកសាលាបឋមសិក្សាទួលគោក បានបង្ហាញច្បាស់ថា វិស័យអប់រំ បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយសាលាបឋមសិក្សាទួលគោកនេះ ជាសាលាមួយដែលទទួលរងនៃផលប៉ះពាល់ និងបិទ មិនឲ្យសិស្សមកចូលរៀន ដូចជាសាលាដទៃទៀតដែរ អំឡុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩ខ្លាំងក្នុងឆ្នាំ២០២១កន្លងមក។

នាឱកាសដែលប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចុះទស្សនកិច្ច មានចំណាប់អារម្មណ៍ខ្ពស់ទៅលើការចាត់ចែងគ្រប់គ្រងរបស់កម្ពុជា ក្នុងវិស័យអប់រំជារួម និងសង្កេតទៅលើការអនុវត្តន៍វិធានការ ការពារ ការចម្លងនៃវីរុសកូវីដ-១៩ ទាំងបច្ចុប្បន្ន និងពេលកន្លងមកនេះ ដែលកម្ពុជា មានការរាតត្បាតជំងឺកូវីដ-១៩ នាឆ្នាំ២០២១។ អ្វីដែលជាកត់សម្គាល់របស់គណៈប្រតិភូ គឺសិស្សានុសិស្សមានចំណេះដឹងខាងវិធានការការពារ ជាពិសេសការអនុវត្តន៍នៃការពាក់ម៉ាស់ ក៏ដូចជាការលាងដៃរបស់សិស្សានុសិស្សទាំងថ្នាក់ទី១ និងថ្នាក់កុមារា កុមារីផ្សេងទៀត និងឆ្លៀតឱកាសចូលពិនិត្យមើលសិស្សដែលមានបញ្ហាអូទីស៊ឹម ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាថ្នាក់មួយដាច់ដោយឡែក សម្រាប់ក្មួយៗដែលមានបញ្ហាអូទីស៊ឹម ប៉ុន្តែពួកគាត់នៅតែមានឱកាសក្នុងការមកទទួលយកការអប់រំ និងសិក្សារៀនសូត្រជារៀងរាល់ថ្ងៃផងដែរ។ តមកនៅថ្ងៃដដែលឯកឧត្តម បណ្ឌិត Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច រួមនិងគណៈប្រតិភូ បានជួបធ្វើកិច្ចសន្ទនារវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយនិងសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា នាទីសី្តការក្រសួងសុខាភិបាល។

 ក្នុងឱកាសនេះ ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជន បានធ្វើរបាយការណ៍សង្ខេបពីប្រព័ន្ធគ្រប់គ្រងសេវាសុខាភិបាលឯកជននៅកម្ពុជា និងពីសមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ថា សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា (Private Health Service Provider Association Of Cambodia) ទទួលបានច្បាប់អនុញ្ញាតជាផ្លូវការពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មានសមាជិកសរុបចំនួន២៦១មូលដ្ឋានសុខាភិបាលឯកជន រួមមាន៖ មន្ទីរពេទ្យឯកជន ចំនួន៤, មន្ទីរពហុព្យាបាល ចំនួន ៣៣, មន្ទីរសម្រាកព្យាបាល-មន្ទីរសម្ភព ចំនួន ១២៧, បន្ទប់ព្យាបាលជំងឺ ចំនួន ៩៧ ជាក់ស្តែងព្រឹកនេះមានសមាជឹកចំនួន ៧៥ នាក់អញ្ជើញចូលរួមក្នុងពិធីនេះ។

 ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិត Takeshi Kasai បានសម្តែងអំណរសាទរ និងកោតសរសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ បានអំពាវនាវដដែរៗដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកងាយរងគ្រោះ ឲ្យចេះប្រុងប្រយ័ត្ន ខ្ពស់លើបញ្ហាជំងឺកូវីដ-១៩។ ឯកឧត្តម ក៏មានជំនឿថា វិស័យសុខាភិបាលកម្ពុជា នឹងទទួលបានការជឿទុកចិត្តផ្អែកទៅប្រធាន មេដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ នោះនឹងបានរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

 ឆ្លៀតក្នុងឱកាសនេះលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ការជួបពិភាក្សាជាមួយអ្នកផ្តល់សេវាសុខាភិបាលឯកជននេះ គឺជាការផ្តល់នូវចំណាប់អារម្មណ៍ខ្ពស់មួយបន្ថែមទៀតដល់គណៈប្រតិភូរបស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ទៅលើការចូលរួមចំណែករបស់សេវាសុខាភិបាលឯកជន នៅក្នុងការអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានជម្រុញដល់អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ក៏ត្រូវតែអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យនេះឲ្យបានត្រឹមត្រូវ និងចូលរួមចំណែកទាំងមនី្ទរពេទ្យ គ្លីនិកឯកជន ពហុព្យាបាលឲ្យមានអនាម័យស្អាត សំខាន់គឺភាពស្អាតរបស់មនី្ទរពេទ្យ ត្រូវតែអនុវត្តន៍ និងចូលរួមបន្តបង្កើនចំណេះជំនាញរបស់គ្រូពេទ្យ និងបំប៉នផ្នែកថែទាំអ្នកជំងឺ និងអនុវត្តន៍ប្រព័ន្ធសុខាភិបាលឌីជីថល និងការធ្វើកិច្ចសហប្រតិបតិ្តការ សាមគ្គីភាពគ្នាឲ្យបានល្អរវាងសេវាឯកជន និងឯកជន ជាមួយឯកជន និងរដ្ឋ ការសាមគ្គីភាពគ្នារឹងម៉ាំ គឺជាកត្តាមួយដែលនាំឲ្យយើងអនុវត្តន៍ការងារបានជោគជ័យផងដែរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm