
អន្ដរជាតិ: កាលពីថ្ងៃអង្គារម្សិលមិញ កងកម្លាំងរុស្ស៊ី បានវាយយ៉ាងសន្ធាប់ទៅលើគោលដៅជាច្រើននៅទូទាំងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន រយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន( Vladimir Putin) បានប្រកាសជ័យជម្នះនៅក្នុងខេត្តជិតខាង Luhansk ក្រោយពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែ ដែលបានធ្វើឲ្យកងទ័ពទាំងសងខាងស្លាប់យ៉ាងច្រើនដូចគ្នា ។
ខេត្ត Donetsk និង Luhansk បង្កើតបានជាតំបន់ Donbas ជាតំបន់ឧស្សាហកម្មស្ថិតនៅភាគខាងកើតរបស់អ៊ុយក្រែន ដែលបានក្លាយជាសមរភូមិប្រយុទ្ធគ្នាដ៏ធំបំផុតនៅក្នុងតំបន់លអឺរ៉ុប រយៈពេលជាច្រើនជំនាន់មកនេះ៕