
អន្ដរជាតិ: រុស្ស៊ីនិយាយថា ខ្លួនចង់គ្រប់គ្រងតំបន់ Donbas ទាំងមូល ពីដៃអ៊ុយក្រែន ជំនួសឲ្យក្រុមផ្ដាច់ខ្លួនគាំទ្រដោយក្រុង Moscow នៅក្នុងសាធារណរដ្ឋប្រជាមានិតស្វ័យប្រកាស ជាហេតុធ្វើឲ្យមានការលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន អាចនឹងចរចាស្វែងរកបទឈប់បាញ់ បើសិនជាកងកម្លាំងរុស្ស៊ី ដណ្តើមបានតំបន់ Donbas ទាំងមូល។
ការលើកឡើងបែបនេះ ដោយសារតែគេអាចមើលឃើញយ៉ាងច្បាស់ថា គោលដៅចុងក្រោយនៃប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺតំបន់ភាគខាងកើតមួយនេះ ៕
