
អន្ដរជាតិ៖ បន្ទាប់ពីកងកម្លាំងរុស្ស៊ីវាយដណ្ដើមគ្រប់គ្រងបានទីក្រុង Lysychansk កាលពីថ្ងៃអាទិត្យដែលជាបន្ទាយចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែននៅក្នុងតំបន់ Luhansk ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ពេលនេះពួកគេរំពឹងថា ក្រុង Moscow នឹងផ្ដោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាពិសេសលើទីក្រុង Sloviansk និង Kramatorsk នៅក្នុងតំបន់ Donetsk។
ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កាលពីថ្ងៃអង្គារ កងកម្លាំងរុស្ស៊ីបានវាយប្រហារលើផ្សារមួយកន្លែង និងសំណង់លំនៅឋានប្រជាពលរដ្ឋមួយនៅទីក្រុង Sloviansk បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និង ៧នាក់រងរបួស៕