
អន្ដរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ី ដែលបានអះអាងថា ខ្លួនគ្មានបំណងដាក់គោលដៅលើតំបន់លំនៅឋានប្រជាពលរដ្ឋ បាននិយាយថា ខ្លួនបានប្រើអាវុធមានសមត្ថភាពបាញ់ស៊ីបចំគោលដៅ ដើម្បីកម្ទេចមជ្ឈមណ្ឌលទីបញ្ជាការកងទ័ព និង កងកាំភ្លើងធំនៅក្នុងតំបន់ Donetsk ជាទីដែលអ៊ុយក្រែននៅតែគ្រប់គ្រងទីក្រុងធំៗមួយចំនួននៅឡើយ។
ទីក្រុង Sloviansk ដែលត្រូវបានគេមើលឃើញថាជាគោលដៅបន្ទាប់របស់រុស្ស៊ី បន្ទាប់ពីការដួលរលំទីក្រុង Lysychansk បានរងការបាញ់ផ្លោងយ៉ាងខ្លាំង ដោយនគរបាលក្នុងតំបន់និយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់៕
