
អន្ដរជាតិ៖ អភិបាលខេត្ត Donetsk លោក ប៉ាវឡូ គីរីឡេនកូ (Pavlo Kyrylenko) បាននិយាយថា ការនាំប្រជាជនចេញពីខេត្តរបស់លោក គឺចាំបាច់បំផុត ដើម្បីសង្គ្រោះជីវិតនិងធ្វើឱ្យកងទ័ពអ៊ុយក្រែនកាន់តែប្រសើរឡើងដើម្បីការពារទីក្រុងនានាពីការរុលទៅមុខរបស់រុស្ស៊ី។
ការអំពាវនាវរបស់អភិបាលខេត្តដល់ប្រជាពលរដ្ឋក្នុងតំបន់ Donetskឲ្យចាកចេញពីខេត្តនេះ ទំនងជាការស្នើសុំឲ្យមានការជម្លៀសមនុស្សដ៏ច្រើនបំផុតមួយ ក្នុងចំណោមការជម្លៀសដ៏ច្រើនបំផុត ដោយសារសង្រ្គាម ដែលជនស៊ីវិលអ៊ុយក្រែន ជាង៧លាន១សែននាក់ បានភៀសខ្លួននៅក្នុងប្រទេស និងបណ្ដាលឲ្យមនុស្សជាង ៤លាន ៨សែននាក់ បន្ថែមទៀត ចាកចេញពីប្រទេស។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕
