សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួមថែរក្សាការពារ​ប្រាសាទបុរាណ​ទាំងអស់​នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់

2022/07/07 04:48:16 pm        738

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរខួប ១៤ឆ្នាំ នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ចូល​រួម​ថែ​រក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បី​កូន​ចៅ​ខ្មែរ​គ្រប់​ៗ​ជំនាន់។

សម្រាប់​អ្នក​ជំនាញ​អារ្យធម៌​ខ្មែរ​អះអា​ង​ថា ​ការ​ចូល​រួម​ថែ​រក្សា​ប្រាសាទ​បុរាណ គឺ​មាន​សារៈសំខាន់​ក្នុង​ការបង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​ វប្បធម៌ជាតិ និងមរតកដ៏រុងរឿងរបស់ជាតិកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្ដេចបានបង្ហោះសំណេរថា ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជា​បេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍​ដែល​កើត​ឡើង​កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើ​គិត​ចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះ​ក្តី​លើ​ប្រទេសថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ដូច្នេះសូម​ចូលរួមថែ​រក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំងអស់​នៅ​ទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។

ជុំវិញរឿង​នេះ​លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ មានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា ការចូលរួម​ថែរក្សាប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសមក គឺជារឿងចាំបាច់បំផុត។ ចំាំបាច់ក៏ព្រោះថា ប្រាសាទបុរាណទាំងនោះគឺជាអត្តសញ្ញាណ វប្បធម៌ មរតកដ៏រ៉ុងរឿងរបស់កម្ពុជា។

អ្នកជំនាញអារ្យធម៌​ខ្មែររូបនេះ បន្ថែមទៀតថា បុព្វបុរសខ្មែរ បានចារលើសិលាចរឹកថា បើសិននណាថែរក្សាសម្បត្តិបុរាណនេះ ទាំងខ្លួនយើង និងសាច់ញាតិយើង នឹងបានឡើង​ឋាន​សួគ៌ តែបើសិនជាអ្នកណាបំផ្លាញសម្បត្តិបុរាណដែលជាស្នាដៃរបស់ជាតិនេះ ទាំងខ្លួនយើង និង​សាច់ញាតិ​យើងផង នឹងធ្លាក់នរក រហូតដល់អស់ព្រះចន្ទ និងព្រះអាទិត្យ។ លោកអះអាងថា ឃ្លានេះ​គឺ​ជាពរជ័យផង និងជាបណ្ដាសារផង ហើយឃ្លានេះក៏​បានឆ្លុះ​បញ្ចាំង​ពី​សារ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែរ ដែល​សម្ដេច​ផ្ញើសារ​ជា​ពរជ័​យ​ដល់​ប្រជាជន​ឲ្យចូលរួមថែរក្សាសម្បត្តិបុរាណ។

សម្រាប់លោកអ្នកជំនាញអារ្យធម៌ខ្មែរ បង្ហាញទស្សនៈថា បច្ចុប្បន្ននេះ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ការ​យល់ដឹងច្រើន អំពីការចូលរួមថែរក្សាសម្បត្តិប្រាសាទបុរាណ ហើយលោក​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​បន្ត​ការចូលរួមនេះទៅមុខទៀត ដើម្បីថែរក្សា និងអភិរក្សប្រាសាទ​ដ៏​ច្រើន​ដែល​បុព្វបុរស​ខ្មែរ​កសាងទុក។ តែយ៉ាងណារឿងដែលសំខាន់បំផុតក្នុងការការពារសម្បត្តិវប្បធម៌នេះ គឺ សន្ដិភាព លោកអះអាងថា មានសន្ដិភាព​ទើប​អាច​បើក​ឱកាស​ឲ្យ​គ្រប់​គ្នា​ថែ​រក្សា​គ្រប់​ប្រាសាទ​បុរាណ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm