សហរដ្ឋអាមេរិក៖ រដ្ឋបាលលោក Biden បានប្រកាសដាក់ទណ្ឌកម្មជុំថ្មីលើអ៊ីរ៉ង់ ស្របពេលកិច្ចខិតខំប្រឹងប្រែងការទូតនៅតែបន្តដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015 ជាមួយទីក្រុងតេអេរ៉ង់។

វិធានការថ្មីដែលបានបង្ហាញកាលពីថ្ងៃពុធសំដៅលើ "បណ្តាញអន្តរជាតិនៃបុគ្គល និងអង្គភាព" ដែលក្រសួងរតនាគារអាមេរិកបាននិយាយថា ជួយសម្រួលដល់ការលក់ប្រេង និងផលិតផលគីមីរបស់អ៊ីរ៉ង់ ដែលដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកទៅកាន់អាស៊ីបូព៌ា។ ការដាក់ទណ្ឌកម្មនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកការទូតអាមេរិក និងអ៊ីរ៉ង់បានជួបពិភាក្សាគ្នាដោយប្រយោលក្នុងប្រទេសកាតា ដើម្បីព្យាយាមស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015 ជាកិច្ចព្រមព្រៀងពហុភាគីដែលមើលឃើញថា អ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើសេដ្ឋកិច្ចរបស់ខ្លួន។
លោក Brian Nelson អនុរដ្ឋមន្ត្រីរតនាគារជាតិទទួលបន្ទុកភេរវនិយម និងចារកម្មហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខណៈដែលសហរដ្ឋអាមេរិកប្តេជ្ញាក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដែលស្វែងរកការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015 យើងនឹងបន្តប្រើប្រាស់អាជ្ញាធររបស់យើងទាំងអស់ ដើម្បីអនុវត្តការដាក់ទណ្ឌកម្មលើការលក់ប្រេងអ៊ីរ៉ង់ និងគីមី៕
អត្ថបទ៖ សុខមាន