រុស្ស៊ី៖ រុស្ស៊ីបានកើបលុយ ២៤ពាន់លានដុល្លារអាមេរិកពីការលក់ថាមពលទៅឱ្យចិន និងឥណ្ឌាក្នុងរយៈពេលត្រឹមតែ ៣ខែបន្ទាប់ពីការលុកលុយរបស់ខ្លួនចូលអ៊ុយក្រែន ដែលបង្ហាញពីរបៀបដែលតម្លៃពិភពលោកកាន់តែខ្ពស់ កំពុងបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើលោកប្រធានាធិបតី Vladimir Putin។
ទិន្នន័យពីភ្នាក់ងារពន្ធដារគយបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ ១៨.៩ពាន់លានដុល្លារអាមេរិកទិញប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ីក្នុងរយៈពេល ៣ខែគិតត្រឹមដំណាច់ខែឧសភា ជាការកើនឡើងជិត ២ដងកាលពីដើមឆ្នាំនេះ ចំណែកប្រទេសឥណ្ឌាវិញបានចំណាយប្រាក់ចំនួន ៥.១ពាន់លានដុល្លារអាមេរិកក្នុងពេលវេលាដូចគ្នា ជាការកើនឡើងជាង ៥ដងនៃការចំណាយកាលពីឆ្នាំមុន។ នេះជាការបន្ថែមការចំណាយចំនួន ១៣ពាន់លានដុល្លារអាមេរិកលើប្រាក់ចំណេញបានមកពីប្រទេសទាំង២ ធៀបទៅនឹងរយៈពេល ១២ខែដូចគ្នាក្នុងឆ្នាំ២០២១។
ការចំណាយកាន់តែច្រើនកំពុងជួយបង្កើតកញ្ចប់លុយ ដែលបានធ្លាក់ចុះក្នុងការទិញពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនដែលបានផ្អាក ឬកាត់បន្ថយការទិញដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញសង្គ្រាមនេះ។ បម្រាមនាំចូលថាមពលពីរុស្ស៊ីបានរុញឲ្យតម្លៃសម្រាប់ការផ្គត់ផ្គង់ហក់ឡើងខ្ពស់ និងបង្កឲ្យមានអតិផរណាខ្លាំង ដែលអាចធ្វើឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំៗធ្លាក់ចូលក្នុងឱនភាព៕
អត្ថបទ៖ សុខមាន