ភ្នំពេញ៖ អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារ ចំនួន២០ម៉ឺនដូស ដែលជាជំនួយឥតសំណងរបស់ប្រទេសអូស្រ្តាលី នៅម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះ។
នេះបើតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកជំទាវវេជ្ជបណ្ឌិត បានឲ្យដឹងថា ពិធីប្រគល់-ទទួលនឹងធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងតំណាងស្ថានអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

