រដ្ឋមន្រ្តីក្រសួងអប់រំ៖ គុណភាពគ្រូបង្រៀន ជាគុណភាពវិស័យអប់រំ

2022/07/07 09:35:14 pm        858

ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា គុណភាពគ្រូបង្រៀន ជាគុណភាពវិស័យអប់រំ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាស ចូលរួមការកម្មវិធីដាក់បង្ហាញស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តមជំនាន់ទី ២៦ នៃវិទ្យាស្ថានជាតិអប់រំ។

ក្នុងឱកាសដាក់បង្ហាញស្នាដៃស្រាវជ្រាវនៅថ្ងៃដំបូងនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា បានកោតសសើរដល់ គរុសិស្សដែលមានការខិតខំព្យាយាម ហើយ​ក៏បាន​ផ្ដល់ការណែនាំដល់គរុនិស្សិត​ទាំងអស់ ​ដោយឯកឧត្តម បានលើកឡើងថា គុណភាព​គ្រូបង្រៀន ​ជាគុណភាពវិស័យអប់រំ ។

គ្រូបង្រៀនត្រូវមានចំណេះច្បាស់លាស់លើមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន ​បូករួមជាមួយចំណេះ​ដឹង​ទូទៅ ​និងបូកថែមការសិក្សាស្រាវជ្រាវ​ជាប្រចាំ​ និងត្រូវមានចំណេះ​ដឹងផ្នែកបច្ចេកវិទ្យាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ដែរថា វិស័យអប់រំ​ជា​អនាគត​របស់​ប្រទេសជាតិ ​ជាសសរទ្រូង​ប្រទេស​ជាតិ ហេតុដូចនេះទើបក្រសួង ​បានដាក់ចេញនូវការធ្វើកំណែទម្រង់វិស័យអប់រំ។ ការលើកកម្ពស់គុណភាពគ្រូបង្រៀន ​ក៏ជាផ្នែកសំខាន់នៃកំណែទម្រង់នេះ។ ជាការយកចិត្តទុកចិត្តទុកដាក់ រាជរដ្ឋាភិបាល ក៏បានបង្កើនប្រាក់បៀវត្សប្រចាំខែ ជាបន្តបន្ទាប់​សម្រាប់​គ្រូបង្រៀនផងដែរ។

សម្រាប់កម្មវិធីដែលរៀបចំរយៈពេល ២ថ្ងៃ គឺថ្ងៃទី ៧-៨ កក្កដានេះ គឺជាការបង្ហាញ​ស្នាដៃ​ស្រាវជ្រាវ​របស់ គរុនិស្សិតកម្រិតឧត្តមជំនាន់ទី ២៦​ ដែលបានចាប់ផ្ដើមគម្រោងតាំងពីចុងឆ្នាំ ​២០២១មកម្លេះ។ នេះក៏ជាស្នាដៃ ​ដែលត្រូវបំពេញមុននឹង​បញ្ចប់​ការសិក្សាចេញទៅបង្រៀន​ដោយផ្ទាល់ផងដែរ។

ស្នាដៃស្រាវជ្រាវ​ជាច្រើនបានដាក់បង្ហាញ ​ទៅតាមជំនាញរបស់គរុសិស្ស។ ជាក់ស្ដែងក្រុម​គរុសិស្សខ្លះ ​បង្កើតស្នាដៃដែលអាចបង្កើត ​អុកស៊ីសែន ដែលមានសារៈសំខាន់សម្រាប់​វិស័យ​សុខាភិបាល។ ឯក្រុមខ្លះទៀត ​បង្កើតថាមពលអគ្គីសនី ​ដោយប្រើប្រាស់ថាមពលខ្យល់។

ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីនេះ លោក សៀង សុវណ្ណា ជានាយកវិទ្យាស្ថានជាតិអប់រំ បញ្ជាក់​ពីគោល​បំណង​ច្បាស់លាស់ ដើម្បីឱ្យគរុសិស្សអាចអនុវត្តវិជ្ជាជីវៈតាមរយៈការផលិតសម្ភារៈរៀន និងបង្រៀន ​លើកកម្ពស់ការស្រាវជ្រាវរបស់គរុសិស្ស ​ទាំងផ្នែកចំណេះដឹងវិធីសាស្រ្តបង្រៀន និងគោល​បំណងជាច្រើនទៀត ​ដែលមានសារៈសំខាន់សម្រាប់វិជ្ជាជីវៈជាគ្រូបង្រៀន៕

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm