ប្រជាពលរដ្ឋ អរគុណរាជរដ្ឋាភិបាល ដែលមិនឡើងថ្លៃអគ្គិសនីដោយសារប្រេងឡើងថ្លៃជាសកល

2022/07/07 09:45:57 pm        1.1 K

ភ្នំពេញ៖ ប្រជាពលរដ្ឋថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ចំពោះការទប់ស្កាត់ ដោះស្រាយនូវ​រាល់​បញ្ហា ក្នុងស្ថានភាពដ៏លំបាកនេះ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច-សង្គម ជាពិសេសការមិន​ដំឡើង​ថ្លៃអគ្គិសនី ដែលកត្តាទាំងនេះបានបង្ហាញឲ្យឃើញពីការយកចិត្ត​ទុកដាក់ខ្ពស់ នៃជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

ប្រជាពលរដ្ឋ និងក្រុមអាជីវករ លើកឡើងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះថា នៅពេលដែល​វិបត្តិជំងឺកូវីដ បានផ្ទុះឡើង រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ​យកចិត្តទុកដាក់ខ្ពស់ ការទប់ស្កាត់​នៃការរីករាលដាល និងការដោះស្រាយបញ្ហាសង្គម។

ចំពោះបញ្ហាតម្លៃអគ្គិសនី ប្រសិនគ្មានការគិតគូរពីរាជរដ្ឋាភិបាល ពួកគាត់​ នឹងអាចរងផលប៉ះពាល់ និងប្រឈម​នឹងការចំណាយលើអគ្គិសនីដោយសារតម្លៃភ្លើងឡើងថ្លៃ ដែលប្រការទាំងនេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋមិនអាចបំភ្លេចបាន​ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដោយ​ម្ខាងការដោះស្រាយសង្គម​ និងម្ខាងទៀតការទប់ស្កាត់ និងស្តារសេដ្ឋកិច្ចឡើងវិញ។

ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ​ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ​អគ្គិសនីកម្ពុជា គឺចូល​ដល់​ដំណាក់កាលនៃការខាតបង់ហើយ ​ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទេ ម៉ោងនេះ​ពេលនេះ ភ្លើងនឹងមានការឡើងថ្លៃមួយជាពីរទៅហើយ។

សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូម​មាន​ការប្រើប្រាស់អគ្គិសនីដោយភាព​សន្សំ​សំចៃខ្ពស់ ខណៈដែលអគ្គិសនីកម្ពុជា ​ក៏បានប្រឹងប្រែង​ទប់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលកើត​មានទូទាំងពិភពលោក ​ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សម្រាប់ចុងឆ្នាំ២០២២នេះ​ សម្តេច ហ៊ុន សែន ​គ្រោងប្រកាសការបញ្ចុះថ្លៃ​អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះ អាច​ត្រូវ​ពន្យារពេលវិញ ​ព្រោះតែរដ្ឋត្រូវបំពេញការខាតបង់របស់EDC ៕


អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm