អ៊ុយ​ក្រែ​ន​អះ​អាង​ថា​បាន​វាយ​រុញច្រាន​រុស្ស៊ី ប៉ុន្តែ​ការ​បាញ់​ផ្លោង​នៅ​តំបន់ Donetsk ត្រូវ​បាន​ដាក់​កំហុស​លើ​អ៊ុយ​ក្រែ​ន

2022/07/07 10:03:11 pm        1.1 K

​អ៊ុយ​ក្រែ​ន៖ យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​រុញច្រាន​ការ​វាយ​លុក​របស់​រុស្ស៊ី​ នៅតាមបណ្ដោយ​ជួរមុខ​ជាច្រើន​កន្លែង​កាលពី​ថ្ងៃ​ពុធ រួមទាំង​នៅ​តំបន់​ភាគ​ខាងកើត​ដែល​កំពុង​ប្រយុទ្ធ​គ្នា​។

​នាយសេនាធិការ​នៃ​អ្នកនាំពាក្យ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​លោក Oleksandr Shtupun បាន​និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​រុញច្រាន​អង្គភាព​សត្រូវ​ដែល​កំពុង​រុល​ឆ្ពោះ​ទៅកាន់​ទីក្រុង Sloviansk ជាទី​ក្រុង​មួយ​នៅ​តំបន់ Donetsk ភាគ​ខាងកើត​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​គោល​ដៅ​សំខាន់​ដ៏​មាន​សក្ដានុពល​សម្រាប់​ទីក្រុង​មូ​ស្គូ បន្ទាប់ពី​ការ​ដណ្ដើម​កាន់កាប់​តំបន់ Luhansk។ លោក​បាន​អះអាង​ថា យោធា​អ៊ុយ​ក្រែ​ន​បាន​វាយ​រុញច្រាន​ការ​វាយ​លុក​របស់​រុស្ស៊ី​ទៅលើ​ទីក្រុង និង​ភូមិ​នៅ​ភាគ​ខាងជើង​ទីក្រុង Kharkiv។​ ជាមួយ​គ្នា​នេះ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កុមារ ២នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ និង​ ៣​នាក់​ផ្សេងទៀត​រង​របួស​នៅ​ក្រុង Makiivka តំបន់ Donetsk គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម ក្នុង​ការ​បាញ់​ផ្លោង​មួយ​ដែល​ត្រូវ​បាន​ដាក់​កំហុស​ទៅលើ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។

សាក្សី​បាន​និយាយ​ថា មី​ស៊ី​ល Uragan សម័យ​សូ​វៀត​បាន​វាយប្រហារ​លើ​សួន​កុមារ​ នៅ​ខាងក្រៅ​លំនៅឋាន​មួយ​កន្លែង​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​ដកស្រង់​សំដី​មន្ត្រី​តំបន់ និង​ទាហាន​ប៉ា​រ៉ា​របស់​សាធារណរដ្ឋ​ប្រជាមានិត Donetsk ដែល​ប្រកាស​ខ្លួនឯង​បាន​និយាយ​ថា កុមារ​ ២​នាក់​បាន​ស្លាប់, កុមារ​ ៣​នាក់​ទៀត​រង​របួស និង​មនុស្ស​ពេញ​វ័យ​ ២​នាក់ ទោះបីជា​ព័ត៌មាន​នៅ​មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ ពី​ភាគី​ណាមួយ​ធ្វើការ​អះអាង​នៅឡើយ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm