
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ទទួលបន្ទុកនាយកដ្ឋាន កិច្ចការយោធា ស៊ីវិល ក្រសួងការពារជាតិបានស្នើឱ្យកូរ៉េបន្តជួយលើការងារ បណ្តុះបណ្តាលផ្នែកភាសានិងព័ត៌មានវិទ្យាដល់សាលានាយទាហ៊ាន។
ការស្នើពីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទៅភាគីកូរ៉េខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៧កក្កដា ខណៈឯកឧត្ដម បានអនុញ្ញាតឲ្យប្រតិភូអង្គការ AGM ដឹកនាំដោយលោក គីម សាងយុន នាយកប្រតិបត្តិអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ និងសហការី ចូល ជួបពិភាក្សាការងារ។
នៅក្នុងជំនួបឯកឧត្តម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូអង្គការ AGM ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានឆ្លៀតមកទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេសរបស់នាយកដ្ឋានកិច្ចការយោធាស៊ីវិល។
ឯកឧត្តម បានស្នើដល់ប្រធានប្រតិបត្តិ អង្គការ AGM បន្តជួយឧបត្ថម្ភសម្ភារៈថ្មីៗបន្ថែមទៀត ដើម្បីបំរើឲ្យការបណ្តុះបណ្តាល និងការកសាងប្រភពធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេសចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញការងារក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្នាន អំពីផ្នែកភាសាបរទេស និងវិស័យព័ត៌មានវិទ្យាក្នុងកងទ័ព ឲ្យកាន់តែមានការរីចម្រើនថែមទៀត។
ឯកឧត្តម សង្ឃឹមថា៖ការជួយឧបត្ថម្ភពីសំណាក់ភាគីមិត្ត នៃសាធារណរដ្ឋកូរ៉េ កន្លងមកនិងបន្តជួយថ្មីៗបន្ថែមទៀតទៅតាមការកង្វះខាតរបស់កងទ័ពកម្ពុជាលើវិស័យ បណ្តុះ បណ្តាល ធនធានមនុស្ស។
សូមបញ្ជាក់ថា សាលាបណ្តុះបណ្តាលយោធាកម្ពុជាខាងលើនេះបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នផ្សេងៗ និងជាមួយអង្គការអេជីអឹម នាបណ្តាឆ្នាំកន្លងមក ជាពិសេសមានការជួយឧបត្ថម្ភនូវថវិកាចំនួន១ម៉ឺន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួសជុលបន្ទប់សិក្សានាឆ្នាំ២០១៨ បានផ្ដល់អាហារូករណ៍ភាសាកូរ៉េជូននាយទាហានបានទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ផេ ឆេ នៃសាធារណរដ្ឋកូរ៉ ក្នុងឆ្នាំ២០២០ ដល់ ឆ្នាំ២០២១ ចំនួន០២រូប។
ប្រតិភូក៏បានចុះពិនិត្យមើលតាមបន្ទប់សិក្សានីមួយៗ និងប័ណ្ណាល័យ ដែលជាជំនួយរបស់ភាគីមិត្តអន្តរជាតិ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេសអំពីការវិវត្តន៍រីកចម្រើនរបស់សាលាផងដែរ។
លោកឧត្តមសេនីយទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្រសួងការពារជាតិ ក៏បានបង្ហាញពីសមិទ្ធិផល ស្នាដៃនៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាមប្រទេស ជាមិត្តអន្តរជាតិ ជាពិសេសពីភាគីអង្គការ AGM នៃសាធារណរដ្ឋកូរ៉េលើកកម្មវិធីសិក្សាភាសាបរទេស ដែលរយៈពេលនៃកិច្ចសហប្រតិបត្តិការរហូមកដល់ពេលនេះជាង ១៧ឆ្នាំហើយៗឯកឧត្តម សៅ ដារ៉ាវុធ សង្ឃឹមថា នាយកប្រតិបត្តិអង្គការអេជីអឹម នឹងបន្តឧបត្ថម្ភ គាំទ្រដល់កិច្ចដំណើរការរបស់សាលា ក្នុងកម្មវិធីសិក្សាឲ្យបានល្អលើគ្រប់មុខវិជ្ជា ដើម្បីបន្តជំរុញលើកទឹកចិត្តឲ្យសិក្ខាកាម ម្នាក់ៗ បានខិតខំ សិក្សារៀសូត្រទៅលើ ភា សាអង់ គ្លេស នេះ និងភា សាបរទេសផ្សេងៗ ទៀត ឲ្យមានសមត្ថភាពខ្ពស់ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នាជាលក្ខណៈអន្តជាតិ ៕ អត្ថបទ៖ មុត សុទ្ធ


