ក្រសួងពាណិជ្ជកម្ម រៀបចំផែនការយុទ្ធសាស្រ្តបង្ហាញផលិតផលកសិកម្មមាន​ សក្តានុពលកម្ពុជា​សម្រាប់​នាំចេញ

2022/07/07 05:25:59 pm        953

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានពិភាក្សា និងអនុម័តឯកសារផែនការ​យុទ្ធសាស្ត្រ​ជ្រើសរើស​ផលិត​ផលកសិកម្មមានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញនៅ​ក្រោមការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំ​ក្រុម​ការងារអន្តរក្រសួង​ប្រជុំ​ពិភាក្សា​ និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយក​អត្ថ​ប្រយោជន៍​ជា​អតិបរមាពីការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ។

កិច្ចប្រជុំនេះ ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ​ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៥​ និងមន្រ្តីជំនាញជាច្រើនរូប សរុបចំនួន ៥៧នាក់។

គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញ​នាំចេញ​សក្ដានុពល​របស់កម្ពុជា​ ដោយប្រើប្រាស់ទីផ្សារ​ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍​ជា​អតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រុមការងារបានផ្ដោត​ទៅលើការសិក្សាលើមុខទំនិញ​អាទិភាព​ចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគ​ធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគីផ្សេងទៀត។

ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានចាប់ផ្ដើមរៀបចំនៅត្រីមាសទី៤ នៃឆ្នាំ២០២០ និងបាន​សម្រេច​សេចក្តីព្រាងបឋមនៅឆ្នាំ២០២១ ដោយ​បានឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង ​និងកិច្ចប្រជុំប្រមូលធាតុចូល​ពី​អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧ លើក, កិច្ចប្រជុំជាមួយវិស័យឯកជនកាលពីថ្ងៃទី០៥ ខែ វិច្ឆិកា ​ឆ្នាំ២០២១ និងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តាមប្រព័ន្ធវីដេអូ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់​ធាតុ​ចូល​ឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋានអាច​បញ្ចប់​ឯកសាររៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ​ព្រោះថា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និង​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២​ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏​នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

គណៈកម្មការជំនាញព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដី​ព្រាង​ច្បាប់​ស្តីពី ​ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/04/02 03:52:12 pm        1
ស្រុកកោះកុង ខេត្តកោះកុង ត្រូវបាន​ប្រកាស​ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា
2026/04/02 03:40:02 pm        1
ក្រសួងសុខាភិបាល ដាក់ឱ្យអនុវត្តគោលនយោបាយ និង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តី​ពី​សល្យសាស្រ្ត សម្ភព និងសណ្តំ
2026/04/02 03:33:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការជំនាញព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដី​ព្រាង​ច្បាប់​ស្តីពី ​ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/04/02 03:52:12 pm
​ស្រុកកោះកុង ខេត្តកោះកុង ត្រូវបាន​ប្រកាស​ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា
2026/04/02 03:40:02 pm
​ក្រសួងសុខាភិបាល ដាក់ឱ្យអនុវត្តគោលនយោបាយ និង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តី​ពី​សល្យសាស្រ្ត សម្ភព និងសណ្តំ
2026/04/02 03:33:56 pm
​តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និង​រោង​ភាព​យន្ត​បាត់ដំបង នៅក្រុងបាត់ដំបង
2026/04/02 03:23:45 pm
​សម្ដេចប្រធានរដ្ឋសភា៖ កត្តាសាមគ្គីភាពជាតិរបស់ខ្មែរ ទាំងក្នុង និងក្រៅប្រទេស មាន​សារៈ​សំខាន់​ណាស់ ក្នុងការការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិ
2026/04/02 03:13:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am