ប្រព័ន្ធចុះបញ្ជីរបស់រាជរដ្ឋាភិបាល បានរួមចំណែកដោះស្រាយដល់ម្ចាស់អាជីវកម្មទាំងក្នុង និងក្រៅប្រទេស

2022/07/08 12:38:27 am        582

​ភ្នំពេញ៖ ម្ចាស់អាជីវកម្ម និងធុរកិច្ចកម្ពុជា ចាត់ទុកប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាដែលម្ចាស់អាជីវកម្មជួបប្រទះ ផ្តល់ភាពងាយស្រួលរហ័ស ទាន់ចិត្ត កាត់បន្ថយពេលវេលានិងចំណាយផ្សេងៗ ជាពិសេសផ្តល់ការទាក់ទាញ និងផ្តល់ភាពងាយស្រួលដល់វិនិយោគិនបរទេស។

​ម្ចាស់អាជីវកម្ម និងធុរកិច្ចកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅក្នុងវេទិការអ្នកមាន (ទម្លាប់អ្នកមាន) នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២២ នេះថា ទាក់ទងប្រតិបត្តការនៃការចុះបញ្ជី ដែលក្រសួងស្ថាប័នបានអនុវត្តនាពេលកន្លងមក តែងតែជួបបញ្ហាជាច្រើន លើការរៀបចំឯកសារ ការយឺតយ៉ាវលើការអនុម័តជូនដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងការខាតបង់ពេលវេលា និងការចំណាយក្រៅផ្លូវការផ្សេងៗជាដើម។

ចំណែកការបង្កើតចុះបញ្ជីតាមអនឡាញ, ម្ចាស់អាជីវកម្មទាំងអស់នោះ បានថ្លែងនូវការកោតសរសើរ ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋភិបាល ដែលបានបង្កើតប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ជាតិឡើង ដោយបច្ចុប្បន្នប្រព័ន្ធនេះ បានកំពុងឆ្លើយតបឆ្លើយតបទៅនឹងរបត់ នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាផង និងបានផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មផង ជាពិសេសជាងនេះទៅទៀត ប្រព័ន្ធចុះបញ្ជីនេះ នឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនបរទេស ដែលមានបំណងចុះបញ្ជីក្រុមហ៊ុន មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

​សូមបញ្ជាក់ថា ការបង្កើតប្រព័ន្ធចុះបញ្ជីតាមថ្នាលប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាល បានបង្កើតឡើងក្នុងរយៈពេលជាង ២ឆ្នាំ កន្លងមកហើយ, សម្រាប់ដំណាក់កាលទី​១ បានដាក់ឱ្យដំណើរការជាផ្លូវការ អស់រយៈពេលជាង ២​ឆ្នាំ ក្នុងស្ថាប័នដែលអនុវត្តមាន ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំណែកដំណាក់កាលទី២ បានដាក់ឲ្យដំណើរការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តោតលើការផ្តល់អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្នុងនោះបើគិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ ដែលមានរយៈពេល ២ឆ្នាំ កម្ពុជាទទួលបានក្រុមហ៊ុនតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួច មានចំនួន ១៤ ៦៧៦ ក្រុមហ៊ុន គិតជាដើមទុនសរុប មានចំនួនជិត ២០ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៤ ៦៧០ លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        51
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        154
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm