
អន្ដរជាតិ៖ ក្រសួងការបរទេសចិនបានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ បានធ្វើឲ្យសន្តិភាពពិភពលោកដើរថយក្រោយ ដោយការបង្កើតឲ្យមានជម្លោះ និងបំពក់ភ្នក់ភ្លើងសង្រ្គាម បម្រើឲ្យផលប្រយោជន៍អាត្មានិយមរបស់ទីក្រុង Washington លើការចំណាយអាយុជីវិតជនស៊ីវិលស្លូតត្រង់ទូទាំងពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ថា ប្រវត្តិសាស្ត្ររបស់អង្គការណាតូ គឺចូលចិត្តបង្កើតជម្លោះ និងបំពក់ភ្លើងសង្រ្គាម ការបង្កើតសង្គ្រាម និងការសម្លាប់ជនស៊ីវិលស្លូតត្រង់តាមអំពើចិត្ត សូម្បីតែសព្វថ្ងៃនេះក៏ដោយ៕