
អន្ដរជាតិ៖ អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូ លោក ហ្សង់ ស្តូលថេនប៊ើក(Jens Stoltenberg) បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍មុនថា ប្រទេសចិនកំពុងបង្កើនកម្លាំងយោធារបស់ខ្លួនដ៏ធំ រួមទាំងអាវុធនុយក្លេអ៊ែរ ការសម្លុតគំរាម ប្រទេសជិតខាងរបស់ខ្លួន និងគំរាមកំហែងកោះតៃវ៉ាន់ តាមដាន និងគ្រប់គ្រងពលរដ្ឋខ្លួនឯង តាមរយៈបច្ចេកវិទ្យាទំនើប និងជួយផ្សព្វផ្សាយការភូតកុហក់របស់រុស្ស៊ី និងការផ្សាយព័ត៌មានមិនពិត។ ភាពតានតឹងរវាងណាតូ និងចិន បានរីកកាន់តែធំចាប់តាំងពីរុស្ស៊ី បើកការវាយប្រហារដោយយោធាចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈ ៕