
អន្ដរជាតិ៖ លោក Boris Johnson បានប្រកាសជាផ្លូវការលាលែងចេញពីតំណែងរបស់លោកជានាយករដ្ឋមន្រ្តីអង់គ្លេស និងជាមេដឹកនាំគណបក្សអភិរក្សនិយម ប៉ុន្តែលោកបន្តថា លោកនឹងនៅបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី រហូតដល់គណបក្ស Tories បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ។ ស្របពេលដែលរូបលោក មិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់ការជំនួសតំណែងរបស់លោក លោក Johnson បាននិយាយយ៉ាងទទួចថា វាគឺជាការងារដ៏អស្ចារ្យបំផុតនៅលើពិភពលោក ហើយលោកបានដាក់ការស្តីបន្ទោសលើផ្នត់គំនិតហ្វូងសត្វ នៅសភាអង់គ្លេស សម្រាប់ការបង្ខំឲ្យរូបលោកចាកចេញពីតំណែងបែបនេះ ៕