
អន្ដរជាតិ៖ សកម្មជនកូរ៉េខាងត្បូងម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានបង្ហោះបាឡុងហោះផ្ទុកគ្រឿងវេជ្ជសាស្រ្តផ្គត់ផ្គង់ជំងឺ COVID-19 ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាង បានសន្យាទប់ស្កាត់សកម្មភាពបែបនេះ និងបានអះអាងថា វាគឺជាប្រភពផ្តល់វីរុស។
ក្រុមអ្នកជំនាញកូរ៉េខាងត្បូង មានមន្ទិលសង្ស័យចំពោះការអះអាងរបស់កូរ៉េខាងជើងដែលថ្កោលទោសបាឡុងហោះកូរ៉េខាងត្បូង ហើយពួកគេអះអាងថា បំណងបែបនេះ គឺចង់ញុះញង់ឲ្យមានគំនិតស្អប់ខ្ពើមកូរ៉េខាងត្បូង និងបញ្ឈប់ការស្តីបន្ទោសចំពោះការដោះស្រាយការរីករាលដាលឆ្លងវីរុសរបស់ពួកគេតែប៉ុណ្ណោះ៕
