ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ប្រភេទ Pfizer-BioNTech សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីអូស្រ្តាលី នៃចំនួនដែលនឹងប្រគល់សរុបទាំងអស់ចំនួន៤៨២ ៤០០ដូស។
ពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTech នេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា រួមនិងតំណាងអង្គការជាតិ និងអន្តរជាតិ។




