ភាព​រីករាយ​នៅ​រុស្ស៊ី និង​ភាព​សោកសៅ​នៅ​អ៊ុយ​ក្រែ​ន ខណៈ​លោក Boris Johnson លាលែង​ពី​តំណែង

2022/07/08 06:01:16 pm        976

​អង់គ្លេស៖ ការបាត់បង់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ត្រូវបាន​ផ្ដល់​ភាព​រីករាយ​ និង​ការ​ចំអកនៅក្នុង​ទីក្រុង Moscow ខណៈដែល​នៅក្នុង​ទីក្រុង Kyiv លោក​ប្រធានាធិបតី Volodymyr Zelenskiy បានបង្ហាញ​ការមិនសប្បាយចិត្តចំពោះ​ការលាលែង​ពី​តំណែង ​របស់​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​លោក​។

​លោក Johnson ដែល​បានផ្ដល់​អាវុធ​ដ៏​សំខាន់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ក្នុង​ដំណាក់​កាល​ដំបូង​នៃ​សង្គ្រាម និង​ជា​មេដឹកនាំ​ដំបូង​នៃ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី Kyiv កាល​ពី​ខែ​មេសា បាន​បង្ហាញ​ខ្លួន​ជា​មេដឹកនាំ​ដែល​មាន​ការ​គោរព​ស្រឡាញ់​ច្រើន ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Zelenskiy បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ បន្ទាប់ពី​មេដឹកនាំ​ទាំង​២ ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ថា យើង​ទាំង​អស់គ្នា​បាន​លឺ​ដំណឹង​ដ៏​សោក​ស្ដាយ​ពី​ការលាលែង​តំណែង​របស់​លោក Johnson។ មិន​ត្រឹមតែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ ថែមទាំង​សង្គម​អ៊ុយក្រែ​ន​ទាំងមូល ដែល​បានបង្ហាញ​ការអាណិតអាសូរ​ចំពោះ​រូបលោក​។

​ចំណែក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​វិញការ​គាំទ្រ​របស់​លោក Johnson ចំពោះ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​គោលដៅ​ភាគច្រើន សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ វិមាន​ក្រឹម​ឡាំង​បាន​ហៅ​លោក​ថា ជា​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​ដ៏​សកម្ម​បំផុត​។ ​អ្នកនាំពាក្យ​របស់​លោក Vladimir Putin លោក Dmitry Peskov បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Johnson មិន​ចូលចិត្ត​យើង យើង​ក៏​មិន​ចូលចិត្ត​លោក​វិញ​ដូចគ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm