កីឡា​គុន​ដាវបញ្ជាក់​ពី​ការអនុវត្ត​ផែនការ​ប្រជាជន ឬ​យុវជន​ម្នាក់លេង​កីឡា​មួយ​មុខ​

2021/04/27 09:59:58 am        145

គុនដាវ៖ ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ គឺជា​ផែនការ​យុទ្ធសាស្ដ្រ​មួយដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខណៈ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗក៏បាន​ចូលរួម​អនុវត្ត​ផែនការ​នេះដែរ ជាក់ស្ដែង​កីឡា​គុន​ដាវដែល​បាន​អះអាងថា ខ្លួន​បាន​បង្កើត​កម្មវិធី​មួយ ស្រដៀង​នឹង​ផែនការ​នេះ ហើយ​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​មកហើយ។​

​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​បញ្ជាក់ថា ក្នុង​ផែនការមេ​របស់​សហព័ន្ធមាន​ចំណុច​មួយ ផ្ដោតលើ​ការចូលរួមទាំង​គ្រូបង្វឹក ក្លិប កីឡាករ និង​អ្នកគាំទ្រ តែ​បច្ចុប្បន្ន​សហព័ន្ធ​បាន​ប្ដូរ​មកជា Academy Program វិញ ហើយ​ជា​រៀងរាល់ឆ្នាំសហព័ន្ធ​តែង​ចុះទៅ​ផ្សព្វផ្សាយ​គ្រប់​រាជធានី​-​ខេត្តដើម្បី​ជំរុញ​ការចូលរួម ដែល​ស្រប​ជាមួយនឹង​ផែនការ​ប្រជ​ន​ម្នាក់ ឬ​យុវជន​ម្នាក់លេង​កីឡា​មួយ​មុខ​នេះដែរ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា ក្នុង​ការ​អនុវត្ត​នេះ​ដែរ សហព័ន្ធ​បាន​យក​គោលការណ៍ និង​ទ្រឹស្ដី​មួយ​របស់​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា និង​អ្វី​ដែល​បាល់ទាត់​ធ្លាប់​ធ្វើ ដូចជា​ការបែងចែក​ជា ៥​ភូមិភាគ​ជាដើម ពោល​គឺ​ក្នុង​ឆ្នាំ​នីមួយៗ សហព័ន្ធ​បាន​ជ្រើស​រើស​ខេត្ត ឬ​ភូមិភាគ​មួយដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​គ្រូ​អប់រំ​កាយ ដើម្បី​ជំរុញ​ការ​ចែក​រំលែក​ចំណេះដឹង​ដល់​កីឡាករ​-​កីឡា​ការិនី​តាម​ក្លិប ឬ​សាលា​បន្ដ។​

​ទន្ទឹម​ជាមួយ​កម្មវិធី Academy Program នេះ សហព័ន្ធ​ក៏បាន​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​ប្រចាំ​ឆ្នាំ ដើម្បី​ផ្សា​ភ្ជាប់​ជាមួយ​កម្មវិធី​នេះ​ដែរ ដោយ​កីឡាករ​-​កីឡា​ការិនីដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល និង​ហ្វឹកហាត់ ក្រោយ​យុទ្ធនា​ការ​បើក​វគ្គប​ណ្ដុះ​បណ្ដាល​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ ពួកគេ​នឹង​អាច​ចូលរួម​ការប្រកួត​នេះ​បាន ដើម្បី​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់​ខ្លួនក្នុង​វិស័យ​កីឡា​គុន​ដាវ​នេះ។​ ​សូម​រំ​ឭក​ថា ផែនការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ គឺជា​ផែនការ​មួយដែល​សម្រេច​ដោយ​រាជរដ្ឋាភិបាល និង​ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​លេង​កីឡា​ឲ្យ​បាន​គ្រប់ៗ​គ្នា មិន​ថា​កីឡា​អ្វី​ក៏ដោយ ដើម្បី​ជំរុញ​យុទ្ធនាការ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        270
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        330

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm