កម្ពុជាទទួលបានទិន្នផលម្រេចប្រមាណ ២ម៉ឺនតោន ក្នុងរដូវប្រមូលផលឆ្នាំ២០២២

2022/07/08 07:21:28 pm        348

ភ្នំពេញ៖ កម្ពុជាទទួលបានទិន្នផលម្រេចប្រមាណ ២ម៉ឺនតោន ក្នុងរដូវប្រមូលផលសម្រេចឆ្នាំ ២០២២នេះ ដែលជាទិន្នផលប្រហាក់ប្រហែល នឹងឆ្នាំមុន ខណៈការនាំចេញមានភាពប្រសើរឡើង ដោយសារនិតីវិធីបិទខ្ទប់នៃប្រទេសនាំចូលម្រេចកម្ពុជា បានបន្ទូរបន្ថយ ឬលុបចោល។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានលើកឡើងថា គិតមកដល់​ពេលនេះ ​ការប្រមូលផលម្រេចបានជិត១០០% ហើយទទួលបានទិន្នផលប្រមាណជិត២ម៉ឺនតោន។ លោក បន្តថា ការនាំចេញម្រេចរបស់កសិករនៅឆ្នាំនេះ ងាយស្រួលជាងឆ្នាំមុន បន្ទាប់ការរាតត្បាត​ជំងឺកូវីដ១៩ បានធូរស្បើយ ដោយទីផ្សារធំរបស់កម្ពុជា គឺវៀតណាមដែលមានចំណែកនាំចេញ​ម្រេច​កម្ពុជាប្រមាណ៨០% ក្រៅពីនោះនាំចេញទៅថៃ និងអឺរ៉ុប។

លោក ម៉ាក់ នី លើកឡើងថា សហព័ន្ទម្រេច និងគ្រឿងទេសកម្ពុជា ​ស្នើដល់ក្រសួងពាក់ព័ន្ធ លើការ​ជំរុញ​នីតិវិធី​លើការនាំចេញម្រេចចូលទីផ្សារប្រទេសចិន​ និងប្រទេសដទៃទៀត នៅក្រោម​កិច្ច​ព្រមព្រៀង​សេរីពាណិជ្ជកម្មទ្វេភាគី និងRCEP។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ​រយៈពេល៥ ខែដើមឆ្នាំ ២០២២ ​ការនាំចេញម្រេចសម្រេចបានជាង ​៥ ៥៥៨ តោនថយចុះ​ ២៥.៥ ភាគរយ។

ក្នុងនោះនាំចេញទៅវៀតណាមជាង​ ៥ ១៣១តោន, អាល្លឺម៉ង់ ៣៥៥តោន, កោះតៃវ៉ាន់២១ តោន, ម៉ាឡេស៊ីជាង ​១៣ តោន, បារាំងជាង១០តោន ​និងទៅប្រទេសមួយចំនួនទៀតដូចជា ​បែលហ្ស៊ិក ជប៉ុន ឆេក ស៊ុយអ៊ែត​ កាណាដា អាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស កាហ្សាក់ស្ថាន កូរ៉េ និងប្រទេសអូស្ត្រាលី ៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        78
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        49
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm